ស្តេចស៊ូឡៃម៉ានបានសង់ដំណាក់ជូន អុលឡោះតាអាឡា នៅឆ្នាំទីបួនរយប៉ែតសិប ក្រោយពេលកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលស្តេចស៊ូឡៃម៉ាន ក្នុងខែពិសាខដែលត្រូវជាខែទីពីរ។
១ ពង្សាវតារក្សត្រ 6:37 - អាល់គីតាប ក្នុងឆ្នាំទីបួន នៃរជ្ជកាលស្តេចស៊ូឡៃម៉ាននៅខែពិសាខ គេបានចាក់គ្រឹះដំណាក់របស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីបួន ខែទីពីរនោះ គេបានដាក់ចុះជើងជញ្ជាំងព្រះវិហាររបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឆ្នាំទីបួននៃរជ្ជកាលព្រះបាទសាឡូម៉ូន នៅខែពិសាខ គេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៤ ខែពិសាខ នោះគេបានដាក់ចុះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា |
ស្តេចស៊ូឡៃម៉ានបានសង់ដំណាក់ជូន អុលឡោះតាអាឡា នៅឆ្នាំទីបួនរយប៉ែតសិប ក្រោយពេលកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប គឺនៅឆ្នាំទីបួននៃរជ្ជកាលស្តេចស៊ូឡៃម៉ាន ក្នុងខែពិសាខដែលត្រូវជាខែទីពីរ។
ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចស៊ូឡៃម៉ាន នៅខែកត្តិក គឺជាខែទីប្រាំបី គេបានសង់ដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ស្តេចស៊ូឡៃម៉ានសង់ដំណាក់ អស់រយៈពេលប្រាំពីរឆ្នាំ។
កាលស្តេចស៊ូឡៃម៉ាន សង់ដំណាក់របស់អុលឡោះតាអាឡា វាំង និងអ្វីៗទាំងប៉ុន្មាន ដែលគាត់ចង់ធ្វើនោះសព្វគ្រប់ហើយ
ស្តេចស៊ូឡៃម៉ានចំណាយពេលអស់ម្ភៃឆ្នាំដើម្បីកសាងសំណង់ពីរ គឺដំណាក់របស់អុលឡោះតាអាឡា និងវាំងរបស់គាត់។
ស្តេចស៊ូឡៃម៉ានចាប់ផ្តើមសង់ដំណាក់នៅខែទីពីរ ក្នុងឆ្នាំទីបួននៃរជ្ជកាលរបស់គាត់។
ស្តេចស៊ូឡៃម៉ានបានសម្រេចគម្រោងការទាំងអស់ជាស្ថាពរ គឺចាប់ពីថ្ងៃចាក់គ្រឹះដំណាក់របស់អុលឡោះតាអាឡា រហូតដល់ថ្ងៃបង្ហើយ គឺការសង់ដំណាក់របស់អុលឡោះតាអាឡាបានចប់សព្វគ្រប់។