លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន។ លោកយ៉ូសាផាត ជាកូនលោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ទត។
១ ពង្សាវតារក្សត្រ 4:6 - អាល់គីតាប លោកអហ៊ីសា ជាអ្នកទទួលខុសត្រូវលើរាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ហ៊ីសា ជាឧកញ៉ាវាំង អ័ដូនីរ៉ាម កូនអាប់ដា ជាមេកំណែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអហ៊ីសាជាអ្នកទទួលខុសត្រូវលើព្រះរាជវាំង។ លោកអដូនីរ៉ាម ជាកូនរបស់លោកអាប់ដា ជាអ្នកទទួលខុសត្រូវលើកំណែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ហ៊ីសា ជាឧកញ៉ាវាំង អ័ដូនីរ៉ាម កូនអាប់ដា ជាមេកំណែន។ |
លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន។ លោកយ៉ូសាផាត ជាកូនលោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ទត។
ស្តេចរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រអែលឯទៀតៗ តែពួកគេយកដុំថ្មគប់សម្លាប់គាត់។ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ឡើងរទេះភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។
លោកអសារា ជាកូនរបស់ណាថាន់ ជាប្រមុខលើពួករាជប្រតិភូ។ លោកសាប៊ូដ ជាកូនរបស់ណាថានជាអ៊ីមុាំ និងជាមន្ត្រីជំនិតរបស់ស៊ូឡៃម៉ាន។
ស្តេចស៊ូឡៃម៉ានតែងតាំងរាជប្រតិភូដប់ពីរនាក់ ឲ្យគ្រប់គ្រងលើស្រុកអ៊ីស្រអែលទាំងមូល អស់លោកទាំងនោះ មានភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារជូនគាត់ និងអស់អ្នកនៅក្នុងវាំង គឺម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារមួយខែក្នុងមួយឆ្នាំ។
ស្តេចស៊ូឡៃម៉ានកេណ្ឌប្រជាជន ដើម្បីសង់ដំណាក់របស់អុលឡោះតាអាឡា វាំង ព្រលានមីឡូ កំពែងក្រុងយេរូសាឡឹម ក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ។
ស្តេចរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រអែលឯទៀតៗ តែពួកគេបានគប់ដុំថ្មសម្លាប់គាត់។ ស្តេចរេហូបោមឡើងរទេះស្ទើរតែមិនរួច ហើយស្តេចភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។
កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រអែលពុំបានបំផ្លាញពួកគេឲ្យផុតពូជឡើយ។ ស្តេចស៊ូឡៃម៉ានបានកេណ្ឌពួកនោះ ឲ្យធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។