អុលឡោះតាអាឡាស្អប់អ្នកបន្លំភ្នែកជញ្ជីង តែទ្រង់ពេញចិត្តនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។
អេសេគាល 45:10 - អាល់គីតាប កុំបំបាត់ភ្នែកជញ្ជីងឡើយ ចូរប្រើអេផា ប្រើបាថឲ្យបានត្រឹមត្រូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវមានជញ្ជីងត្រឹមត្រូវ គឺអេផា ពេញខ្នាត និងបាថ ពេញខ្នាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំបំបាត់ភ្នែកជញ្ជីងឡើយ ចូរប្រើអេផា* ប្រើបាថ*ឲ្យបានត្រឹមត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យមានជញ្ជីងត្រឹមត្រូវ នឹងអេផា ហើយបាថពេញខ្នាតដែរ |
អុលឡោះតាអាឡាស្អប់អ្នកបន្លំភ្នែកជញ្ជីង តែទ្រង់ពេញចិត្តនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។
ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ចិត្តរបស់អុលឡោះតាអាឡា ហើយទ្រង់ក៏ពេញចិត្តនឹងការលក់ដូរទៀងត្រង់ដែរ។
អុលឡោះតាអាឡាពេញចិត្តចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការធ្វើគូរបានទៅទៀត។
ចម្ការទំពាំងបាយជូរបីហិកតា នឹងឲ្យផលបានត្រឹមតែស្រាហាសិបលីត្រ ស្រូវពូជដែលព្រោះទៅមួយរយគីឡូ បានផលត្រឹមតែដប់គីឡូប៉ុណ្ណោះ។
អ្នកត្រូវតែមានកូនទម្ងន់ និងរង្វាល់ត្រឹមត្រូវ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រគល់ឲ្យ។