ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 10:30 - អាល់គីតាប

អ្នក​ស្រុក​កាលីម​អើយ ចូរ​ទ្រហោ​យំ​ទៅ! អ្នក​ស្រុក​ឡាអ៊ីស​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់! អ្នក​ស្រុក​អាណា‌ថោត​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កូនស្រី​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​របស់នាង​ឡើង​! ឡាអ៊ីស និង​អាណាថោត​ដ៏កម្សត់​អើយ ចូរ​ប្រុងស្ដាប់​ចុះ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​កូន​ស្រី​នៃ​ក្រុង​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ឱ​ពួក​ក្រុង​ឡាអ៊ីស​អើយ ចូរ​ស្តាប់​ចុះ ឱ​ពួក​ក្រុង​អាណា‌ថោត​អើយ គួរ​អាណិត​អ្នក​ណាស់​ហ្ន៎

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ស្រុក​កាលីម​អើយ ចូរ​ទ្រហោ​យំ​ទៅ! អ្នក​ស្រុក​ឡាអ៊ីស​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់! អ្នក​ស្រុក​អាណា‌ថោត​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​កូន​ស្រី​នៃ​ក្រុង​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ឱ​ពួក​ក្រុង​ឡាអ៊ីស​អើយ ចូរ​ស្តាប់​ចុះ ឱ​ពួក​ក្រុង​អាន៉ា‌ថោត​អើយ គួរ​អាណិត​ឯង​ណាស់​ហ្ន៎

សូមមើលជំពូក



អេសាយ 10:30
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ស្តេច​ស៊ូឡៃ‌ម៉ាន​បញ្ជា​ទៅ​អ៊ីមុាំ​អបៀ‌ថើរ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ស្រុក​របស់​អ្នក​នៅ​អាណា‌ថោត​វិញ​ចុះ។ លោក​គួរ​តែ​ស្លាប់ ប៉ុន្តែ យើង​មិន​ចង់​សម្លាប់​អ្នក​ក្នុង​ថ្ងៃ​នេះ​ទេ ព្រោះ​អ្នក​ធ្លាប់​សែង​ហិប​សម្ពន្ធ‌មេត្រី​របស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ដើរ​ពី​មុខ​ស្តេច​ទត ជា​បិតា​របស់​យើង ហើយ​អ្នក​ក៏​ធ្លាប់​រួម​សុខ​ទុក្ខ​ជា​មួយ​បិតា​របស់​យើង ក្នុង​ពេល​លំបាក​វេទនា​ដែរ»។


អាណា‌ថោត ណូប ហាណា‌នា


អ្នក​ស្រុក​ម៉ាដ‌ម៉េណា​នឹង​រត់​បែក‌ខ្ញែក​គ្នា អ្នក​ស្រុក​កេប៊ីម​នឹង​នាំ​គ្នា​រត់​រក​កន្លែង​ពួន។


នេះ​ជា​សេចក្ដី​ដែល​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​គាត់​បាន​ធ្វើ។ យេរេមា​ត្រូវ​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ជា​អ៊ីមុាំ​មួយ​នាក់ ក្នុង​ក្រុម​អ៊ីមុាំ នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​ពុន‌យ៉ាមីន។


លោក​ហាណា‌មាល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ មក​ជួប​ខ្ញុំ​នៅ​ទី​ឃុំ‌ឃាំង ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា​មែន។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «សូម​បង​ទិញ​ដី​ចម្ការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​ពុន‌យ៉ាមីន​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ!»។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​មែន។


ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាល់‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។


ពួក​គេ​ប្តូរ​ឈ្មោះ​ក្រុង​ឡាអ៊ីស ដែល​គេ​ធ្លាប់​ហៅ​ពី​មុន​នោះ​ដាក់​ថា «ក្រុង​ដាន់» តាម​ឈ្មោះ​បុព្វ‌បុរស​របស់​គេ ដែល​ត្រូវ​ជា​កូន​របស់​យ៉ាកកូប។


អ្នក​ទាំង​ប្រាំ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​ក្រុង​ឡាអ៊ីស។ នៅ​ទី​នោះ​ពួក​គេ​ឃើញ​ប្រជា‌ជន​រស់​នៅ ដោយ​ឥត​បារម្ភ​អ្វី​ឡើយ គឺ​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម​ដូច​អ្នក​ស្រុក​ស៊ីដូន។ គ្មាន​នគរ​ជិត​ខាង​ណា​មក​រក​រឿង ហើយ​ក៏​គ្មាន​នរណា​មក​ជិះ‌ជាន់​សង្កត់‌សង្កិន​ដែរ។ ប៉ុន្តែ ប្រជា‌ជន​នោះ​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ស្រុក​ស៊ីដូន ហើយ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ផ្សេង​ទេ។


រីឯ​ភរិយា​ទី​មួយ​របស់​ទត គឺ​នាង​មិកាល់ ជា​បុត្រី​របស់​ស្តេច​សូល នោះ​បាន​ត្រូវ​ឪពុក​យក​ទៅ​រៀប‌ការ​ជា​មួយ​លោក​ប៉ាល់ធី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។