ក្នុងពេលដែលអ្នកនៅក្មេងនៅឡើយ ត្រូវនឹកដល់អុលឡោះដែលបានបង្កើតអ្នក មុនពេលថ្ងៃវេទនាមកដល់ និងមុនពេលអាយុរបស់អ្នកកាន់តែជ្រេទៅៗ ហើយពេលនោះ អ្នកនឹងពោលថា «ខ្ញុំលែងសប្បាយក្នុងជីវិតទៀតហើយ»។
អេភេសូរ 6:13 - អាល់គីតាប ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់អុលឡោះទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ចូរយកឈុតគ្រឿងសឹកពេញលេញរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចតតាំងក្នុងថ្ងៃដ៏អាក្រក់បាន ហើយឲ្យអ្នករាល់គ្នានៅតែឈរមាំ ក្រោយពីបានធ្វើអ្វីៗទាំងអស់។ Khmer Christian Bible ហេតុនេះ ចូរអ្នករាល់គ្នាយកគ្រប់គ្រឿងសឹករបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចតទល់បាននៅថ្ងៃដ៏អាក្រក់នោះ រួចឈរបានក្រោយពីតទល់សព្វគ្រប់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល |
ក្នុងពេលដែលអ្នកនៅក្មេងនៅឡើយ ត្រូវនឹកដល់អុលឡោះដែលបានបង្កើតអ្នក មុនពេលថ្ងៃវេទនាមកដល់ និងមុនពេលអាយុរបស់អ្នកកាន់តែជ្រេទៅៗ ហើយពេលនោះ អ្នកនឹងពោលថា «ខ្ញុំលែងសប្បាយក្នុងជីវិតទៀតហើយ»។
អ្នករាល់គ្នាចង់ពន្យារពេល កុំឲ្យថ្ងៃវេទនាខិតចូលមកដល់ តែអ្នករាល់គ្នាបែរជាធ្វើឲ្យ រាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិត។
ប៉ុន្តែ នៅថ្ងៃដែលទ្រង់មកដល់ តើនរណាអាចទ្រាំបាន? នៅពេលទ្រង់លេចមក តើនរណាអាចឈរបាន? ដ្បិតទ្រង់ប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។
ចូរប្រុងស្មារតី និងទូរអាគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុការណ៍ទាំងអស់ ដែលត្រូវកើតមាន ហើយដើម្បីឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រាមនុស្ស»។
មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់បន្ទូលរបស់អុលឡោះហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿ នៅពេលណាមានការល្បួង។
ដ្បិតគ្រឿងសស្ត្រាវុធដែលយើងប្រើ មិនមែនជាអាវុធខាងរបស់មនុស្សទេ គឺជាអាវុធដ៏មានអំណាចមកពីអុលឡោះ ដែលអាចរំលំកំពែងបន្ទាយនានា។ យើងរំលំការរិះគិត
សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសំដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យអុលឡោះខឹងនឹងពួកអ្នកប្រឆាំងទ្រង់។
លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជម្រាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបម្រើអាល់ម៉ាហ្សៀសអ៊ីសា ហើយគាត់តែងតែតយុទ្ធសម្រាប់បងប្អូន ដោយទូរអា ឥតឈប់ឈរ ដើម្បីឲ្យបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និងសុខចិត្ដធ្វើតាមបំណងរបស់អុលឡោះ គ្រប់ជំពូកទាំងអស់។
ដូច្នេះ សូមបងប្អូនគោរពចុះចូលអុលឡោះ ហើយប្រឆាំងនឹងអ៊ីព្លេស នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។
ហេតុនេះ បើអាល់ម៉ាហ្សៀសបានរងទុក្ខលំបាក កាលគាត់មានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្ដគំនិតដូចគាត់ដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាបទៀតហើយ
ដោយអ្នកបានព្យាយាមប្រតិបត្ដិតាមពាក្យយើង យើងក៏រក្សាអ្នកឲ្យរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។
ដ្បិតថ្ងៃដ៏អស្ចារ្យ ជាថ្ងៃដែលទ្រង់ និងកូនចៀមខឹងនោះ មកដល់ហើយ គ្មាននរណាអាចរួចខ្លួនបានឡើយ។