លោកុប្បត្តិ 45:14 - អាល់គីតាប យូសុះស្ទុះទៅឱបពុនយ៉ាម៉ីន ជាប្អូន រួចយំ រីឯពុនយ៉ាម៉ីនក៏យំឱបយូសុះដែរ។ ព្រះគម្ពីរខ្មែរសាកល រួចយ៉ូសែបកៀកកបេនយ៉ាមីនប្អូនប្រុសរបស់គាត់ ហើយយំ រីឯបេនយ៉ាមីនក៏កៀកកយ៉ូសែប ហើយយំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកយ៉ូសែបស្ទុះទៅឱបកបេនយ៉ាមីនជាប្អូន ហើយយំ ឯបេនយ៉ាមីនក៏យំឱបកលោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបស្ទុះទៅឱបបេនយ៉ាមីន ជាប្អូន រួចយំ រីឯបេនយ៉ាមីនក៏យំឱបលោកយ៉ូសែបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់ឱបកបេនយ៉ាមីនជាប្អូន ហើយយំ បេនយ៉ាមីនក៏យំនៅកគាត់ដែរ |
អេសាវរត់មកជួបគាត់ រួចឱបគាត់ទៀតផង។ គាត់អោបកគាត់ ថើបគាត់ ហើយទាំងពីរនាក់ក៏នាំគ្នាយំ។
យូសុះចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ រួចគាត់វិលមកនិយាយជាមួយពួកគេវិញ។ យូសុះបានយកស៊ីម្មានចេញពីចំណោមបងៗ ទៅដាក់គុកនៅមុខពួកគេទាំងអស់គ្នា។
ពេលយូសុះឃើញប្អូន គាត់អួលដើមក គាត់ក៏ចូលទៅយំនៅក្នុងបន្ទប់ ព្រោះទប់ទឹកភ្នែកពុំបាន។
បន្ទាប់មក គាត់ថើបបងៗទាំងអស់ ទាំងយំទៀតផង។ រួចហើយ បងប្អូនគាត់ក៏និយាយសំណេះសំណាលជាមួយគាត់។
យូសុះទ្រហោយំយ៉ាងខ្លាំង រហូតដល់ជនជាតិអេស៊ីបបានឮ សូម្បីតែអ្នកនៅក្នុងដំណាក់របស់ស្តេចហ្វៀរ៉អ៊ូនក៏បានឮដែរ។
យូសុះបានទឹមរទេះរបស់គាត់ រួចឡើងទៅកូសែន ដើម្បីទទួលអ៊ីស្រអែល ជាឪពុក។ ពេលទៅដល់ភ្លាម គាត់ឱបឪពុក ហើយយំយ៉ាងយូរ។
លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្ដអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។