កូនចៅរបស់គាត់ទាំងប្រុសទាំងស្រី នាំគ្នាមករំលែកទុក្ខគាត់ តែគាត់មិនព្រមឲ្យនរណារំលែកទុក្ខគាត់ឡើយ។ គាត់និយាយថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុកទាំងកាន់ទុក្ខ!» ហើយគាត់ក៏យំអាឡោះអាល័យកូន។
លោកុប្បត្តិ 44:29 - អាល់គីតាប ឥឡូវនេះ កូនៗចង់យកអាពៅទៅទៀត! ប្រសិនបើវាជួបនឹងគ្រោះថ្នាក់អ្វីមួយនោះ កូនៗមុខជាធ្វើឲ្យពុកដែលចាស់ណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងវេទនាមិនខាន”។ ព្រះគម្ពីរខ្មែរសាកល បើសិនពួកឯងយកកូននេះចេញពីមុខយើងទៀត ហើយវាជួបគ្រោះថ្នាក់ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ បើឯងរាល់គ្នាយកកូននេះពីពុកទៅទៀត ហើយបើមានគ្រោះថ្នាក់អ្វីមួយដល់វា នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងទុក្ខព្រួយមិនខាន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ កូនៗចង់យកអាពៅទៅទៀត! ប្រសិនបើវាជួបនឹងគ្រោះថ្នាក់អ្វីមួយនោះ កូនៗមុខជាធ្វើឲ្យពុកដែលចាស់ណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងវេទនាមិនខាន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវបើឯងរាល់គ្នាយកកូននេះពីអញទៅទៀត ហើយជួនជាកើតមានគ្រោះថ្នាក់យ៉ាងណា នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្ដីទុក្ខព្រួយហើយ |
កូនចៅរបស់គាត់ទាំងប្រុសទាំងស្រី នាំគ្នាមករំលែកទុក្ខគាត់ តែគាត់មិនព្រមឲ្យនរណារំលែកទុក្ខគាត់ឡើយ។ គាត់និយាយថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុកទាំងកាន់ទុក្ខ!» ហើយគាត់ក៏យំអាឡោះអាល័យកូន។
យ៉ាកកូប ជាឪពុកនិយាយថា៖ «ឯងរាល់គ្នាធ្វើឲ្យពុកបាត់កូនទាំងអស់ហើយ គឺយូសុះក៏បាត់ ស៊ីម្មានក៏បាត់ ឥឡូវនេះ ឯងរាល់គ្នាចង់យកពុនយ៉ាម៉ីនទៅទៀត! ការទាំងនេះធ្វើឲ្យពុកខ្លោចផ្សាខ្លាំងណាស់»។
យ៉ាកកូបនិយាយថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបំរុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
តែយ៉ាកកូបពុំបានចាត់ពុនយ៉ាម៉ីន ជាប្អូនរបស់យូសុះឲ្យទៅជាមួយបងៗឡើយ ព្រោះគាត់គិតថា “ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា”។
សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានឲ្យអ្នកនោះ មានចិត្តអាណិតមេត្តាដល់កូនទាំងអស់គ្នា ព្រមទាំងអនុញ្ញាតឲ្យស៊ីម្មាន និងពុនយ៉ាម៉ីនវិលត្រឡប់មកវិញ ជាមួយកូនៗផង។ ចំណែកឯពុក បើសិនជាពុកត្រូវបែកពីកូនដូច្នេះ ឲ្យពុកគ្រាំគ្រាទៅចុះ!»។
ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញវា។ យើងខ្ញុំមុខតែធ្វើឲ្យឪពុកយើងខ្ញុំលាចាកលោកនេះទៅ ទាំងកើតទុក្ខយ៉ាងខ្លាំង។
នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងភាពអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីអុលឡោះជាម្ចាស់របស់ខ្ញុំលែងនៅជាមួយខ្ញុំ!”។