សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមកវាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។
លោកុប្បត្តិ 31:9 - អាល់គីតាប អុលឡោះបានដកហូតហ្វូងសត្វពីឪពុករបស់អូនហើយប្រគល់មកឲ្យបង។ ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលព្រះបានដកយកហ្វូងសត្វរបស់ឪពុកពួកអូន ហើយប្រទានដល់បង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះទ្រង់បានដកហូតហ្វូងសត្វឪពុករបស់អូន ហើយប្រគល់មកឲ្យបង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានដកហូតហ្វូងសត្វពីឪពុករបស់នាង ហើយប្រគល់មកឲ្យបង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះព្រះទ្រង់បានដកហ្វូងសត្វរបស់ឪពុកឯងប្រទានមកឲ្យអញវិញហើយ |
សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមកវាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។
យ៉ាកកូបបានឮកូនរបស់ឡាបាន់និយាយគ្នាថា៖ «យ៉ាកកូបបានកេងយកអ្វីៗទាំងប៉ុន្មានរបស់ឪពុកយើង ហេតុនេះហើយបានជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ»។
នៅរដូវដែលសត្វតែងជាន់គ្នា បងបានឃើញក្នុងសុបិនថា សត្វឈ្មោលៗដែលជាន់សត្វញីៗនោះ សុទ្ធតែមានសម្បុរឆ្នូតៗពពាល និងមានពណ៌អុជៗទាំងអស់។
ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលអុលឡោះបានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះប្រាប់បងទៅ»។
ដ្បិតសត្វទាំងប៉ុន្មានដែលនៅក្នុងព្រៃ សុទ្ធតែជារបស់យើង ហើយសត្វរាប់ម៉ឺនរាប់សែនក្បាល ដែលរស់នៅតាមភ្នំ ក៏ជារបស់យើង។
មនុស្សសប្បុរសតែងតែមានមត៌កទុកចែកឲ្យកូនចៅ រីឯមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។
តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំ ទៅធ្វើអ្វីតាមបំណងចិត្ដខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្ដសប្បុរស?”។