ប្រសិនបើម្ចាស់សត្វចង់លោះសត្វយកទៅវិញ ត្រូវបង់ប្រាក់មួយភាគប្រាំ ថែមពីលើតម្លៃដែលអ៊ីមុាំបានគិត។
លេវីវិន័យ 27:15 - អាល់គីតាប ប្រសិនបើម្ចាស់ផ្ទះចង់លោះផ្ទះរបស់ខ្លួន គាត់ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលអ៊ីមុាំបានគិត ហើយផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់ខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើអ្នកដែលបានថ្វាយផ្ទះចង់លោះមកវិញ នោះត្រូវថែមជាប្រាក់មួយភាគក្នុងប្រាំលើសពីថ្លៃដែលបានគិតហើយ រួចផ្ទះនោះនឹងបានជារបស់អ្នកនោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើម្ចាស់ផ្ទះចង់លោះផ្ទះរបស់ខ្លួន គាត់ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលបូជាចារ្យបានគិត ហើយផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់ខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើអ្នកដែលបានថ្វាយផ្ទះចង់លោះមកវិញ នោះត្រូវឲ្យថែមជាប្រាក់១ភាគក្នុង៥លើសពីថ្លៃដែលបានគិតហើយ រួចផ្ទះនោះនឹងបានជារបស់ផងអ្នកនោះវិញ។ |
ប្រសិនបើម្ចាស់សត្វចង់លោះសត្វយកទៅវិញ ត្រូវបង់ប្រាក់មួយភាគប្រាំ ថែមពីលើតម្លៃដែលអ៊ីមុាំបានគិត។
ប្រសិនបើនរណាម្នាក់ចង់ញែកផ្ទះរបស់ខ្លួនទុកជាសក្ការៈជូនអុលឡោះតាអាឡា អ៊ីមុាំត្រូវពិនិត្យមើលសភាពផ្ទះនោះនៅល្អ ឬមិនល្អ រួចវាយតម្លៃ។
ប្រសិនបើនរណាម្នាក់ចង់ញែកដីធ្លីរបស់ខ្លួនទុកជាសក្ការៈជូនអុលឡោះតាអាឡា ត្រូវវាយតម្លៃដីដោយគិតតាមចំនួនស្រូវដែលសាបព្រោះ គឺស្រូវដប់ពីរថាំងគិតជាប្រាក់ដប់ប្រាំតម្លឹង។
ប្រសិនបើសត្វនោះជាសត្វមិនល្អ ត្រូវឲ្យគេលោះតាមតម្លៃដែលអ្នកបានគិត ដោយបន្ថែមតម្លៃមួយភាគប្រាំពីលើ។ ប្រសិនបើគេមិនចង់លោះទេ ត្រូវលក់សត្វនោះទៅឲ្យអ្នកផ្សេង តាមតម្លៃដែលអ៊ីមុាំបានគិត។
ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនអ៊ីមុាំវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ អ៊ីមុាំធ្វើពិធីរំដោះបាបឲ្យគាត់ ដោយយកចៀមឈ្មោលទៅធ្វើគូរបានលោះបាប ហើយអុលឡោះនឹងអត់ទោសឲ្យគាត់។