ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 25:5 - អាល់គីតាប

អ្នក​មិន​ត្រូវ​ច្រូត​យក​ផល​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី​កាល​ពី​រដូវ​ចម្រូត​មុន ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពំាង​បាយ​ជូរ​ពី​ដើម​ដែល​អ្នក​ទុក​ចោល​នោះ​ដែរ ព្រោះ​ជា​ឆ្នាំ​ដែល​ត្រូវ​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ទាំង​ស្រុង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​មួរ​ស្រូវ​ដែល​ដុះ​ពី​ចម្រូត​មុន នោះ​អ្នក​មិន​ត្រូវ​ច្រូត​ទេ ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ដែរ នោះ​គឺ​ជា​ឆ្នាំ​ឈប់​សម្រាក​សម្រាប់​ស្រុក​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​មិន​ត្រូវ​ច្រូត​យក​ផល​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី​កាល​ពី​រដូវ​ចម្រូត​មុន ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ពី​ដើម​ដែល​អ្នក​ទុក​ចោល​នោះ​ដែរ ព្រោះ​ជា​ឆ្នាំ​ដែល​ត្រូវ​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ទាំង​ស្រុង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​មួរ​ស្រូវ​ដែល​ដុះ​ឯង​ពី​ចំរូត​មុន នោះ​ឯង​មិន​ត្រូវ​ច្រូត​ទេ ក៏​មិន​ត្រូវ​ឲ្យ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ដែរ នោះ​គឺ​ជា​ឆ្នាំ​ឈប់​សំរាក​សំរាប់​ស្រុក​ឯង

សូមមើលជំពូក



លេវី‌វិន័យ 25:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​អ្នក​វិញ ហេ‌សេគា​អើយ យើង​នឹង​បង្ហាញ​ទី​សំគាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ​អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ធ្លាក់​មក​ពី​លើ ឆ្នាំ​ក្រោយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ចេញ​ពី​ដី​មក​ដោយ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ​ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយ‌ជូរ រួច​បរិភោគ​ផល​នោះ​ទៅ។


ចំពោះ​អ្នក​វិញ ហេសេ‌គា​អើយ យើង​នឹង​បង្ហាញ​ទី​សំគាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ដែល​ដុះ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយជូរ រួច​បរិភោគ​ផល​នោះ​ទៅ។


ឆ្នាំ​ទី​ហា‌សិប ជា​ឆ្នាំ​មេត្តា‌ករុណា​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ ឬ​ច្រូត​កាត់​ភោគ​ផល​ដុះ​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី កាល​ពី​រដូវ​ចម្រូត​មុន​ឡើយ ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពំាង​បាយ​ជូរ​ដែល​អ្នក​រាល់​គ្នា​ទុក​ចោល​នោះ​ដែរ។


ប៉ុន្តែ ឆ្នាំ​ទី​ប្រាំ‌ពីរ​ជា​ឆ្នាំ​សម្រាក ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ទាំង​ស្រុង ព្រោះ​ជា​ឆ្នាំ​សម្រាក​ជូនអុលឡោះ‌តាអាឡា។ អ្នក​មិន​ត្រូវ​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ ហើយ​ក៏​មិន​ត្រូវ​ថែ​ទាំ​ចម្ការ​ទំពំាង​បាយ​ជូរ​ដែរ។


ទោះ​បី​ដី​ទំនេរ​នៅ​ឆ្នាំ​សម្រាក​នោះ​ក៏​ដោយ ក៏​នៅ​តែ​ផ្តល់​អាហារ​គ្រប់​គ្រាន់​ដល់​អ្នក និង​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក ព្រម​ទាំង​កូន​ឈ្នួល និង​មនុស្ស​ដែល​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​ជា​មួយ​អ្នក។