Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 25:6 - អាល់គីតាប

6 ទោះ​បី​ដី​ទំនេរ​នៅ​ឆ្នាំ​សម្រាក​នោះ​ក៏​ដោយ ក៏​នៅ​តែ​ផ្តល់​អាហារ​គ្រប់​គ្រាន់​ដល់​អ្នក និង​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក ព្រម​ទាំង​កូន​ឈ្នួល និង​មនុស្ស​ដែល​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​ជា​មួយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឆ្នាំ​សប្ប័ទ​នៅ​ស្រុក​អ្នក​នឹង​ចម្រើន​ជា​អាហារ​ដល់​អ្នក ដល់​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក ជើង​ឈ្នួល និង​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទោះ​បី​ដី​ទំនេរ​នៅ​ឆ្នាំ​សប្ប័ទ​នោះ​ក៏​ដោយ ក៏​នៅ​តែ​ផ្ដល់​អាហារ​គ្រប់​គ្រាន់​ដល់​អ្នក និង​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក ព្រម​ទាំង​កូន​ឈ្នួល និង​មនុស្ស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​ជា​មួយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឆ្នាំ​សំរាក​នៃ​ស្រុក​ឯង​នឹង​ចំរើន​ជា​អាហារ​ដល់​ឯង ដល់​បាវ​ប្រុស​បាវ​ស្រី​ឯង ជើង​ឈ្នួល នឹង​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 25:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​អ្នក​វិញ ហេ‌សេគា​អើយ យើង​នឹង​បង្ហាញ​ទី​សំគាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ​អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ធ្លាក់​មក​ពី​លើ ឆ្នាំ​ក្រោយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ចេញ​ពី​ដី​មក​ដោយ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ​ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយ‌ជូរ រួច​បរិភោគ​ផល​នោះ​ទៅ។


ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​ឲ្យ​ជន​ក្រី​ក្រ ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក​អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស​សល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចម្ការ​ទំពំាង​បាយ​ជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ តើ​ពួក​យើង​នឹង​បាន​អ្វី​បរិភោគ បើ​ពួក​យើង​មិន​សាប​ព្រោះ​មិន​ច្រូត​កាត់​ដូច្នេះ!”។


នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​យើង​នឹង​ឲ្យ​ពរ​អ្នក​រាល់​គ្នា គឺ​ក្នុង​ឆ្នាំ​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ភោគ​ផល​គ្រប់​គ្រាន់​សម្រាប់​បី​ឆ្នាំ។


អ្នក​មិន​ត្រូវ​ច្រូត​យក​ផល​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី​កាល​ពី​រដូវ​ចម្រូត​មុន ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពំាង​បាយ​ជូរ​ពី​ដើម​ដែល​អ្នក​ទុក​ចោល​នោះ​ដែរ ព្រោះ​ជា​ឆ្នាំ​ដែល​ត្រូវ​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ទាំង​ស្រុង។


រីឯ​សត្វ​ពាហនៈ និង​សត្វ​ព្រៃ​នៅ​ក្នុង​ស្រុក​របស់​អ្នក ក៏​ទទួល​ភោគ​ផល​ពី​ដី​ជា​ចំណី​ដែរ»។


អស់​អ្នក​ដែល​បាន​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់ មាន​ចិត្ដ​គំនិត​តែ​មួយ​ហើយ​យក​របស់​របរ​ដែល​ខ្លួន​មាន មក​ដាក់​រួម​គ្នា​ទាំង​អស់។


អ្នក​ជឿ​ទាំង​អំបាល​ម៉ាន​មាន​ចិត្ដ​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម