មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
លេវីវិន័យ 24:10 - អាល់គីតាប មានស្ត្រីម្នាក់ជាជនជាតិអ៊ីស្រអែល មានប្ដីជនជាតិអេស៊ីប ហើយបានកូនប្រុសមួយ។ កូនប្រុសនោះចេញទៅកណ្តាលជនជាតិអ៊ីស្រអែល ហើយឈ្លោះគ្នាជាមួយជនជាតិអ៊ីស្រអែលនៅក្នុងជំរំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្ដាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងជំរំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្ត្រីម្នាក់ជាជនជាតិអ៊ីស្រាអែល មានប្ដីជនជាតិអេស៊ីប ហើយបានកូនប្រុសមួយ។ កូនប្រុសនោះចេញទៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ហើយឈ្លោះគ្នាជាមួយជនជាតិអ៊ីស្រាអែល នៅក្នុងជំរំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្តាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងមនុស្សសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងទីដំឡើងត្រសាល |
មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
កូនប្រុសរបស់ស្ត្រីនោះបានប្រមាថអុលឡោះតាអាឡា ព្រមទាំងដាក់បណ្តាសាទ្រង់ទៀតផង។ គេក៏នាំអ្នកនោះមកជួបម៉ូសា។ ម្តាយរបស់អ្នកនោះឈ្មោះនាងសឡូមីតជាកូនរបស់ឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
នំបុ័ងទាំងនោះត្រូវបានទៅលើហារូន និងកូនៗរបស់គាត់។ ពួកគេបរិភោគនំបុ័ងទាំងនោះនៅក្នុងកន្លែងដ៏សក្ការៈ ព្រោះជាជំនូនបរិសុទ្ធបំផុត យកចេញពីជំនូនដែលគេដុតនៅចំពោះអុលឡោះតាអាឡា ហើយបានជាចំណែករបស់ពួកគេរហូតតទៅ»។
ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជនជាតិអ៊ីស្រអែល មានចិត្តលោភលន់ សូម្បីតែជនជាតិអ៊ីស្រអែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ?