ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 16:12 - អាល់គីតាប

គាត់​ត្រូវ​យក​ភាជន៍​ពេញ​ទៅ​ដោយ​រងើក​ភ្លើង ដែល​យក​ពី​អាសនៈ​នៅ​ចំពោះអុលឡោះ‌តាអាឡា ព្រម​ទាំង​យក​គ្រឿង​ក្រអូប​ម៉ដ្ត​ចំនួន​ពីរ​ក្តាប់​មក​ជាមួយ​ចូល​ទៅ​ក្នុង​វាំង​នន​សក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ឲ្យ​យក​ជើង‌ពាន​ដាក់​ពេញ​ដោយ​រងើក​ភ្លើង ពី​លើ​អាសនា​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​គ្រឿង​ក្រអូប​ដែល​បុក​យ៉ាង​ម៉ដ្ត ចំនួន​ពីរ​ក្តាប់ នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ត្រូវ​យក​ភាជន៍​ពេញ​ទៅ​ដោយ​រងើក​ភ្លើង ដែល​យក​ពី​អាសនៈ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ព្រម​ទាំង​យក​គ្រឿង​ក្រអូប​ម៉ដ្ដ​ចំនួន​ពីរ​ក្ដាប់​មក​ជា​មួយ ចូល​ទៅ​ក្នុង​វាំងនន​សក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​យក​ជើង‌ពាន​ដាក់​ពេញ​ដោយ​រងើក​ភ្លើង ពី​លើ​អាសនា​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​គ្រឿង​ក្រអូប​ដែល​បុក​យ៉ាង​ម៉ដ្ត ចំនួន​២​ក្តាប់ នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន

សូមមើលជំពូក



លេវី‌វិន័យ 16:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រេង​សម្រាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត​នៅ​ទី​សក្ការៈ។ ពួក​សិប្បករ​នឹង​ធ្វើ​ការ​ទាំង​អស់ ដូច​យើង​បាន​បង្គាប់»។


គាត់​ក៏​បាន​ធ្វើ​ប្រេង ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ និង​ប្រេង​ក្រអូប ជា​ប្រេង​បរិសុទ្ធ ដែល​ផ្សំ​ឡើង​តាម​វិធី​ចម្រាញ​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់។


កូន​ប្រុស​របស់​ហារូន ឈ្មោះ​ណាដាប និង​អប៊ី‌ហ៊ូវ​បាន​កាន់​ភាជន៍​មួយ​ម្នាក់ ដោយ​ដាក់​រងើក​ភ្លើង​ក្នុង​នោះ ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ទៀត​ផង។ ពួក​គេ​យក​ភ្លើង​ពី​ខាង​ក្រៅ ចូល​ទៅ​ចំពោះអុលឡោះ‌តាអាឡា ផ្ទុយ​ពី​បញ្ជា​របស់​អុលឡោះ។


ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ជា​មួយ​ម៉ូសា និង​ហារូន។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «សូម​បង​យក​ភ្លើង​ពី​អាសនៈ​ដាក់​ក្នុង​ពាន ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង រួច​ប្រញាប់​ទៅ​ជួប​សហគមន៍​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ​ទៅ ដ្បិតអុលឡោះ‌តាអាឡា​ខឹង​ហើយ គ្រោះ​កាច​ក៏​ចាប់​ផ្តើម​កើត​មាន​ដែរ»។


ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​អុលឡោះ ដល់​កូន​ចៅ​យ៉ាកកូប ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​ទ្រង់ ដល់​កូន​ចៅ​អ៊ីស្រ‌អែល ពួក​គេ​ដុត​គ្រឿង​ក្រអូប​ជូន​ទ្រង់ ហើយ​ជូន​ជំនូន​ទាំង​មូល​នៅ​លើ​អាសនៈ​របស់​ទ្រង់។


ចំណង់​បើ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​រស‌អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច អាល់ម៉ា‌ហ្សៀស​បាន​ជូន​ខ្លួន​គាត់​ផ្ទាល់​ទៅ​អុលឡោះ ទុក​ដូច​ជា​គូរបាន​ឥត​សៅ‌ហ្មង។


រីឯ​ជំរំ‌សក្ការៈ​ខាង​ក្នុង​វិញ មាន​តែ​មូស្ទី​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន​មួយ​ឆ្នាំ​ម្ដង។ គាត់​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ជូន​អុលឡោះ ដើម្បី​លាង​កំហុស​របស់​ខ្លួន​គាត់​ផ្ទាល់ និង​កំហុស​របស់​ប្រជា‌ជន។


ប៉ុន្ដែ ប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ទ្រង់​ផ្ទាល់​ដែល​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឈាម​របស់​អ៊ីសា ជា​បុត្រា​របស់​ទ្រង់​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។


ម៉ាឡា‌អ៊ីកាត់​បាន​យក​ពាន ហើយ​យក​ភ្លើង​ពី​អាសនៈ មក​ដាក់​ពេញ​ពាន​នោះ រួច​ចាក់​ទៅ​លើ​ផែនដី ស្រាប់​តែ​មាន​ផ្គរ‌លាន់ មាន​សំឡេង មាន​ផ្លេក​បន្ទោរ​ព្រម​ទាំង​មាន​រញ្ជួយ​ផែនដី​ផង។