អុលឡោះតាអាឡានឹងធ្វើឲ្យពួកជំទាវ នៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាល ហើយអុលឡោះតាអាឡាធ្វើឲ្យក្បាលពួកគេ ទៅជាត្រងោល។
លេវីវិន័យ 13:43 - អាល់គីតាប អ៊ីមុាំត្រូវពិនិត្យអ្នកនោះ ប្រសិនបើមានដុំពកពណ៌ក្រហមព្រឿងៗ ដូចជារោគឃ្លង់នៅត្រង់កន្លែងទំពែកទោះបីនៅកណ្តាលក្បាល ឬនៅផ្នែកខាងមុខក្តី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃត្រូវពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមព្រឿងៗនៅកន្លែងដែលតម្ពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យត្រូវពិនិត្យអ្នកនោះ ប្រសិនបើមានកន្ទួលពណ៌ក្រហមព្រឿងៗដូចជារោគឃ្លង់ នៅត្រង់កន្លែងតម្ពែក ទោះបីនៅកណ្ដាលក្បាល ឬនៅផ្នែកខាងមុខក្ដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមប្រឿងៗនៅកន្លែងដែលទំពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ |
អុលឡោះតាអាឡានឹងធ្វើឲ្យពួកជំទាវ នៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាល ហើយអុលឡោះតាអាឡាធ្វើឲ្យក្បាលពួកគេ ទៅជាត្រងោល។
អ៊ីមុាំរបស់អ្នក នាំគ្នាបំពានលើហ៊ូកុំរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសំគាល់មើលថា អ្វីវិសុទ្ធឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃឈប់សម្រាករបស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។
ធ្វើដូច្នេះ អ្នករាល់គ្នាចេះបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ
ហើយប្រសិនបើឃើញមានដុំពកពណ៌ស ឬស្នាមក្រហមព្រឿងៗ លេចឡើងត្រង់កន្លែងដែលកើតដំបៅនោះ អ្នកជំងឺត្រូវតែទៅជួបអ៊ីមុាំ។
ប៉ុន្តែ បើត្រង់កន្លែងដែលទំពែក ទោះបីនៅកណ្តាលក្បាល ឬនៅផ្នែកខាងមុខក្តី គេឃើញមានស្បែកឡើងពណ៌ក្រហមព្រឿងៗ នោះបានសេចក្តីថា គាត់កើតរោគឃ្លង់ហើយ។
បានសេចក្តីថាគាត់កើតឃ្លង់ហើយ គាត់ក្លាយទៅជាមនុស្សមិនបរិសុទ្ធ។ អ៊ីមុាំត្រូវប្រកាសថាគាត់ជាមនុស្សមិនបរិសុទ្ធ ព្រោះគាត់កើតឃ្លង់នៅលើក្បាល។