«កាលណាមនុស្សម្នាក់មានដុំពកនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបអ៊ីមុាំហារូន ឬកូនប្រុសណាម្នាក់របស់គាត់។
លេវីវិន័យ 13:27 - អាល់គីតាប នៅថ្ងៃទីប្រាំពីរ ពេលអ៊ីមុាំពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះរាលនៅលើស្បែក អ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដល់ថ្ងៃទីប្រាំពីរ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះបានរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំពីរ ពេលបូជាចារ្យពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះរាលនៅលើស្បែក បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះបានរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ |
«កាលណាមនុស្សម្នាក់មានដុំពកនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបអ៊ីមុាំហារូន ឬកូនប្រុសណាម្នាក់របស់គាត់។
ប៉ុន្តែ បើអ៊ីមុាំមិនឃើញមានរោមពណ៌ស នៅកន្លែងដែលមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ អ៊ីមុាំត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
ផ្ទុយទៅវិញ បើស្នាមនោះនៅដដែល គឺមិនរាលដាលនៅលើស្បែក ហើយប្រែទៅជាស្រអាប់ បានសេចក្តីថាជាស្នាមរលាក។ អ៊ីមុាំត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ ព្រោះគ្រាន់តែជាស្នាមរលាកប៉ុណ្ណោះ។
ផ្ទុយទៅវិញ ក្រោយពីពេលដែលអ៊ីមុាំប្រកាសថា អ្នកនោះជាមនុស្សបរិសុទ្ធ ស្រាប់តែរោគអង្គែរាលដាល
ប៉ុន្តែ ក្រោយពេលដែលអ៊ីមុាំប្រកាសថា គាត់បានបរិសុទ្ធ ហើយស្រាប់តែស្រែងរាលធំឡើងថែមទៀត អ្នកនោះត្រូវត្រឡប់មកជួបអ៊ីមុាំវិញ។
នៅថ្ងៃទីប្រាំពីរ អ៊ីមុាំត្រឡប់មកពិនិត្យសាជាថ្មី។ បើស្នាមនោះរាលលើជញ្ជាំងផ្ទះថែមទៀត