អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អញ្ជើញមក!» ពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកអ៊ីសា។
លូកា 17:6 - អាល់គីតាប អ៊ីសាជាអម្ចាស់ឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!”វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់មានបន្ទូលថា៖“ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នាអាចនិយាយនឹងដើមមននេះថា: ‘ចូរឲ្យត្រូវបានដកចេញ ហើយដុះនៅក្នុងសមុទ្រទៅ!’ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។ Khmer Christian Bible ព្រះអម្ចាស់ក៏មានបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយអ្នករាល់គ្នានិយាយទៅដើមមននេះថា ចូររលើងឫសទៅដុះក្នុងសមុទ្រទៅ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿដូចគ្រាប់ពូជមួយយ៉ាងល្អិត នោះអ្នកអាចនិយាយទៅដើមមននេះថា "ចូរឯងរលើងឫសទៅដុះក្នុងសមុទ្រទៅ!" នោះវានឹងស្តាប់បង្គាប់អ្នកមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររម្លើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះអម្ចាស់មានបន្ទូលថា បើអ្នករាល់គ្នាមានសេចក្ដីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ |
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អញ្ជើញមក!» ពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកអ៊ីសា។
អ៊ីសាបានឆ្លើយទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!”ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។
អ៊ីសាឆ្លើយទៅគេថា៖ «ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថាៈ “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!”នោះនឹងសម្រេចដូច្នោះជាមិនខាន។
នគររបស់អុលឡោះប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។
អ៊ីសាបានប្រាប់ទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើតួនអាចជួយបាន” ដូច្នេះ? អុលឡោះអាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។
នគរអុលឡោះប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចំការរបស់គាត់។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យ នៅតាមមែករបស់វា»។
«ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ”ទេ។
គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលអ៊ីសា ព្រោះអ៊ីសាត្រូវដើរកាត់តាមនោះ។
កាលអ៊ីសាជាអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ គាត់អាណិតអាសូរគាត់យ៉ាងខ្លាំង។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សូមកុំយំអី!»។
រួចចាត់ឲ្យទៅសួរអ៊ីសាជាអម្ចាស់ថា៖ «តើតួនជាអាល់ម៉ាហ្សៀសដែលត្រូវមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
ទោះបីខ្ញុំទទួលអំណោយទានខាងថ្លែងបន្ទូលនៃអុលឡោះ និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយ ទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។