លូកា 17:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
6 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿដូចគ្រាប់ពូជមួយយ៉ាងល្អិត នោះអ្នកអាចនិយាយទៅដើមមននេះថា "ចូរឯងរលើងឫសទៅដុះក្នុងសមុទ្រទៅ!" នោះវានឹងស្តាប់បង្គាប់អ្នកមិនខាន»។
សូមមើលជំពូក ចម្លង
6 ព្រះអម្ចាស់មានបន្ទូលថា៖“ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នាអាចនិយាយនឹងដើមមននេះថា: ‘ចូរឲ្យត្រូវបានដកចេញ ហើយដុះនៅក្នុងសមុទ្រទៅ!’ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។
សូមមើលជំពូក ចម្លង
6 ព្រះអម្ចាស់ក៏មានបន្ទូលថា៖ «បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយអ្នករាល់គ្នានិយាយទៅដើមមននេះថា ចូររលើងឫសទៅដុះក្នុងសមុទ្រទៅ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។
សូមមើលជំពូក ចម្លង
6 ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររម្លើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
សូមមើលជំពូក ចម្លង
6 តែព្រះអម្ចាស់មានបន្ទូលថា បើអ្នករាល់គ្នាមានសេចក្ដីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះនឹងនិយាយទៅដើមមននេះថា ចូរឯងរលើងទៅដុះក្នុងសមុទ្រទៅ នោះគង់តែនឹងស្តាប់បង្គាប់អ្នកដែរ
សូមមើលជំពូក ចម្លង
6 អ៊ីសាជាអម្ចាស់ឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!”វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
សូមមើលជំពូក ចម្លង