មានអះលីជំអះនៃពូជពង្សអ៊ីស្រអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ម្នាក់ៗកាន់គ្រឿងក្រអូប ដែលធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។ លោកយ៉ាសាណា ជាកូនរបស់លោកសាផាន ស្ថិតនៅកណ្ដាលចំណោមពួកគេ។
លូកា 10:1 - អាល់គីតាប ក្រោយមក អ៊ីសាជាអម្ចាស់ជ្រើសយកសិស្សចិតសិបពីរនាក់ទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលអ៊ីសាបម្រុងនឹងទៅ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ ព្រះអម្ចាស់បានតែងតាំងសិស្សចិតសិបនាក់ផ្សេងទៀត ហើយចាត់ពួកគេពីរៗនាក់ឲ្យទៅខាងមុខព្រះអង្គ តាមគ្រប់ទីក្រុង និងទីកន្លែងដែលព្រះអង្គរៀបនឹងយាងទៅ។ Khmer Christian Bible បន្ទាប់ពីហេតុការណ៍ទាំងនេះមក ព្រះអម្ចាស់រើសតាំងសិស្សចិតសិបនាក់ផ្សេងទៀត និងចាត់ពួកគេពីរនាក់ៗឲ្យទៅមុនព្រះអង្គឆ្ពោះទៅគ្រប់ក្រុង និងគ្រប់ទីកន្លែងដែលព្រះអង្គបម្រុងនឹងទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ព្រះអម្ចាស់តម្រូវចិតសិបនាក់ទៀត ហើយចាត់គេឲ្យទៅមុនព្រះអង្គ មួយគូៗទៅគ្រប់ក្រុង គ្រប់កន្លែងដែលព្រះអង្គបម្រុងយាងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ព្រះអម្ចាស់ជ្រើសយកសិស្ស*ចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះក្រោយការទាំងនោះមក ព្រះអម្ចាស់ទ្រង់ដំរូវ៧០នាក់ទៀត ហើយចាត់គេឲ្យទៅមុនទ្រង់ មួយគូៗក្នុងគ្រប់ក្រុង គ្រប់កន្លែងដែលទ្រង់គិតយាងទៅ |
មានអះលីជំអះនៃពូជពង្សអ៊ីស្រអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ម្នាក់ៗកាន់គ្រឿងក្រអូប ដែលធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើង។ លោកយ៉ាសាណា ជាកូនរបស់លោកសាផាន ស្ថិតនៅកណ្ដាលចំណោមពួកគេ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រមូលអះលីជំអះអ៊ីស្រអែលចិតសិបនាក់ឲ្យមកជួបយើង គឺអះលីជំអះ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាអះលីជំអះ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកជំរំជួបអុលឡោះតាអាឡា ហើយឈរនៅទីនោះជាមួយអ្នក។
កូននោះនឹងមកមុនលោកអម្ចាស់ ហើយមានវិញ្ញាណប្រកបដោយអំណាច ដូចណាពីអេលីយ៉េសបានទទួល ដើម្បីបង្វែរចិត្ដឪពុកទៅរកកូន ព្រមទាំងបំបែរចិត្ដមនុស្សរឹងទទឹង ឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេច ទុកសម្រាប់ទទួលលោកអម្ចាស់»។
ចំណែកឯកូនវិញ កូននឹងទៅជាណាព របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខលោកអម្ចាស់ ដើម្បីរៀបចំផ្លូវឲ្យគាត់។
កាលអ៊ីសាជាអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ គាត់អាណិតអាសូរគាត់យ៉ាងខ្លាំង។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សូមកុំយំអី!»។
រួចចាត់ឲ្យទៅសួរអ៊ីសាជាអម្ចាស់ថា៖ «តើតួនជាអាល់ម៉ាហ្សៀសដែលត្រូវមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
អ៊ីសាបានចាត់អ្នកខ្លះឲ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងឲ្យគាត់។