យ៉ូហាន 2:17 - អាល់គីតាប ពួកសិស្សនឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគីតាបថា៖ «មកពីខ្ញុំស្រឡាញ់ដំណាក់របស់ទ្រង់ បានជាគេប្រហារជីវិតខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល ពួកសិស្សរបស់ព្រះអង្គនឹកឃើញសេចក្ដីដែលមានសរសេរទុកមកថា:“ចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គនឹងឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ”។ Khmer Christian Bible ពួកសិស្សរបស់ព្រះអង្គក៏នឹកចាំពីសេចក្តីដែលបានចែងទុកមកថា ការខ្វល់ខ្វាយចំពោះដំណាក់របស់ព្រះអង្គនឹងបំផ្លាញខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សិស្សព្រះអង្គក៏នឹកឃើញសេចក្តីដែលមានចែងទុកមកថា៖ «សេចក្តីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ នឹងបំផ្លាញទូលបង្គំ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទ្រង់ក៏នឹកឃើញពីសេចក្ដីដែលចែងទុកមកថា «សេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ» |
មកពីខ្ញុំស្រឡាញ់ដំណាក់របស់ទ្រង់ បានជាគេប្រហារជីវិតខ្ញុំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលទ្រង់បានធ្លាក់មកលើខ្ញុំ។
ហើយគេក៏បានអញ្ជើញអ៊ីសា និងពួកសិស្សរបស់គាត់ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
ពេលអ៊ីសាបានរស់ឡើងវិញពួកសិស្សនឹកឃើញថា អ៊ីសាមានប្រសាសន៍ដូច្នេះ គេក៏ជឿគីតាប ព្រមទាំងជឿពាក្យរបស់អ៊ីសាដែរ។