Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 2:22 - អាល់គីតាប

22 ពេល​អ៊ីសា​បាន​រស់​ឡើង​វិញ​ពួក​សិស្ស​នឹក​ឃើញ​ថា អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ គេ​ក៏​ជឿ​គីតាប ព្រម​ទាំង​ជឿ​ពាក្យ​របស់​អ៊ីសា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ដូច្នេះ នៅពេល​ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ពួក​សិស្ស​របស់​ព្រះអង្គ​នឹកឃើញ​ថា ព្រះអង្គ​មានបន្ទូល​អំពី​ការនេះ​ហើយ នោះ​ពួកគេ​ក៏​ជឿ​បទគម្ពីរ និង​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ដូច្នេះ​ហើយ​ ពេល​ព្រះអង្គ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ នោះ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​នឹក​ចាំ​អំពី​អ្វី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​នេះ​ ហើយ​ពួកគេ​ក៏​ជឿ​លើ​បទគម្ពីរ​ និង​ពាក្យ​ដែល​ព្រះយេស៊ូ​បាន​មាន​បន្ទូល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ទើប​ពួក​សិស្ស​ព្រះ‌អង្គ​នឹក​ឃើញ​ថា ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ពាក្យ​នេះ ហើយ​គេ​ក៏​ជឿ​ព្រះគម្ពីរ និង​សេចក្ដី​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ពួក​សិស្ស​នឹក​ឃើញ​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ គេ​ក៏​ជឿ​ព្រះ‌គម្ពីរ ព្រម​ទាំង​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដូច្នេះ កាល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ពួក​សិស្ស​នឹក​ឃើញ​ថា ទ្រង់​បាន​មាន​បន្ទូល​ពាក្យ​នោះ ហើយ​គេ​ក៏​ជឿ​គម្ពីរ នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ។

សូមមើលជំពូក ចម្លង




យ៉ូហាន 2:22
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទ្រង់​នឹង​មិន​បោះ​បង់​ព្រលឹង ខ្ញុំ​ចោល​នៅ​ក្នុង​ផ្នូរ​ខ្មោច​ឡើយ ហើយ​ទ្រង់​មិន​បណ្តោយ​ឲ្យ​សព​អ្នក​បម្រើ​ដ៏​វិសុទ្ធ​របស់​ទ្រង់ រលួយ​ឡើយ​ ។


អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុង‌រឿង​របស់​គាត់»។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ក្នុង​គីតាប​ណាព និង​ក្នុង​គីតាប​សាបូរ​ត្រូវ​តែ​កើត​មាន»។


នៅ​ពេល​នោះ ពួក​សិស្ស​ពុំ​បាន​យល់​ហេតុ‌ការណ៍​ទាំង​នេះ​ភ្លាមៗ​ទេ។ លុះ​ដល់​អ៊ីសា​បាន​សំដែង​សិរី‌រុង‌រឿង​ហើយ ទើប​គេ​នឹក​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​អំពី​អ៊ីសា ហើយ​មហា‌ជន​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​ប៉ុន្មាន ឲ្យ​អ៊ីសា​ស្រប​តាម​គីតាប​ដែរ។


ប៉ុន្ដែ ម្ចាស់​ដ៏​ជួយ​ការ‌ពារ គឺ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​អុលឡោះ​ជា​បិតា​ចាត់​ឲ្យ​មក​ក្នុង​នាម​ខ្ញុំ​នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំលឹក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផង។


ខ្ញុំ​បាន​និយាយ​សេចក្ដី​នេះ​ប្រាប់​អ្នក​រាល់​គ្នា លុះ​ដល់​ពេល​កំណត់ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ។ កាល​ពី​មុន ខ្ញុំ​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ពី‌ព្រោះ​កាល​ណោះ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ»។


នេះ​ជា​ទី​សំគាល់​ដំបូង​បង្អស់ ដែល​អ៊ីសា​បាន​ធ្វើ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​សំដែង​សិរី‌រុង‌រឿង​របស់​គាត់ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​គាត់។


ពួក​សិស្ស​នឹក​ឃើញ​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ថា៖ «មក​ពី​ខ្ញុំ​ស្រឡាញ់​ដំណាក់​របស់​ទ្រង់ បាន​ជា​គេ​ប្រហារ​ជីវិត​ខ្ញុំ»។


ហើយ​គេ​ក៏​បាន​អញ្ជើញ​អ៊ីសា និង​ពួក​សិស្ស​របស់​គាត់ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។


ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ថា “យ៉ះយ៉ា​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​រស‌អុលឡោះ​ដ៏​វិសុទ្ធ”។


ទ្រង់​បាន​ធ្វើ​តាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​បុព្វបុរស​ទាំង​នោះ​ហើយ គឺ​អុលឡោះ​បាន​ប្រោស​អ៊ីសា​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុក​តម្កើង​ទី​ពីរ​ថាៈ អ្នក​ជា​បុត្រា​របស់​យើង គឺយើង​បាន​ទៅ​ជា​បិតា​អ្នក​នៅ​ថ្ងៃ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម