យ៉ូហាន 14:10 - អាល់គីតាប តើអ្នកមិនជឿថា ខ្ញុំនៅក្នុងអុលឡោះជាបិតាហើយអុលឡោះជាបិតានៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺអុលឡោះជាបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំទេឬ? ពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នានេះ ខ្ញុំនិយាយមិនមែនចេញពីខ្លួនខ្ញុំទេ គឺព្រះបិតាដែលស្ថិតនៅក្នុងខ្ញុំបានធ្វើកិច្ចការរបស់ព្រះអង្គ។ Khmer Christian Bible តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំទេឬ? ពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានោះ មិនមែនមកពីខ្លួនខ្ញុំទេ គឺព្រះវរបិតាដែលនៅក្នុងខ្ញុំ ព្រះអង្គបានធ្វើកិច្ចការរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬ? អស់ទាំងពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំមិនមែនប្រាប់ដោយអាងខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះវរបិតាដែលគង់ក្នុងខ្ញុំ ព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ |
ប៉ុន្ដែ បើខ្ញុំធ្វើកិច្ចការរបស់អុលឡោះ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យបានដឹង ហើយរឹតតែដឹងទៀតថាអុលឡោះជាបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងអុលឡោះជាបិតា»។
រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។
ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺអុលឡោះជាបិតាដែលបានចាត់ខ្ញុំឲ្យមក ទ្រង់បង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និងថ្លែង។
ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងអុលឡោះជាបិតាហើយអុលឡោះជាបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងអុលឡោះជាបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្ដិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាបន្ទូលរបស់អុលឡោះជាបិតាដែលបានចាត់ខ្ញុំឲ្យមក។
ដ្បិតខ្ញុំបានប្រគល់បន្ទូលដែលអុលឡោះប្រទានមកខ្ញុំទៅឲ្យគេ គេបានទទួលបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ខ្ញុំបានចេញមកពីអុលឡោះមែន ព្រមទាំងជឿថាទ្រង់បានចាត់ខ្ញុំឲ្យមកទៀតផង។
គាត់បានមកជួបអ៊ីសាទាំងយប់ ហើយនិយាយថា៖ «តួនយើងខ្ញុំដឹងថាអុលឡោះបានចាត់តួនឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចតួនបានឡើយ វៀរលែងតែអុលឡោះនៅជាមួយអ្នកនោះ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អុលឡោះជាបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចទ្រង់ដែរ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រាពុំអាចធ្វើអី្វដោយផ្ទាល់ខ្លួនបានឡើយ គឺបុត្រាធ្វើតែកិច្ចការណា ដែលបុត្រាបានឃើញអុលឡោះជាបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលអុលឡោះជាបិតាធ្វើ បុត្រាក៏ធ្វើកិច្ចការនោះដែរ។
អ៊ីសាមានប្រសាសន៍ថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីអុលឡោះដែលបានចាត់ខ្ញុំឲ្យមក។
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រាមនុស្សឡើងពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលបិតាខ្ញុំមានបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។
ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរបិតាខ្ញុំ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។
តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំមកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីអុលឡោះអ៊ីព្រហ៊ីមមិនបានប្រព្រឹត្ដដូច្នេះទេ។
បងប្អូនបានជ្រាបថា អុលឡោះបានចាក់រសអុលឡោះដ៏វិសុទ្ធ និងអំណាច តែងតាំងអ៊ីសា ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា អ៊ីសាបានដើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្ដអំពើល្អ និងប្រោសអស់អ្នកដែលត្រូវអ៊ីព្លេសសង្កត់សង្កិនឲ្យបានជា ដ្បិតអុលឡោះនៅជាមួយអ៊ីសា។
នៅក្នុងអាល់ម៉ាហ្សៀស អុលឡោះបានសំរុះសំរួលមនុស្សលោកឲ្យជានានឹងទ្រង់ ដោយមិនប្រកាន់ទោសគេឡើយ។ អុលឡោះក៏ដាក់បន្ទូលនៃការសំរុះសំរួលនេះមកក្នុងយើងដែរ។
ដ្បិតអុលឡោះគាប់ចិត្តឲ្យ គ្រប់លក្ខណសម្បត្តិរបស់ទ្រង់ ស្ថិតនៅក្នុងអាល់ម៉ាហ្សៀស។
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់អុលឡោះស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយអាល់ម៉ាហ្សៀស។