លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រអែលនោះទៅជម្រាបស្តេចស្រុកស៊ីរី។
យ៉ូហាន 1:42 - អាល់គីតាប គាត់ក៏នាំលោកស៊ីម៉ូនទៅជួបអ៊ីសា។ អ៊ីសាសម្លឹងមើលលោកស៊ីម៉ូន ក៏មានប្រសាសន៍ថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់យ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស”(ពាក្យ “កេផាស” នេះ ប្រែថា ពេត្រុស)»។ ព្រះគម្ពីរខ្មែរសាកល គាត់នាំស៊ីម៉ូនទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទ្រង់សម្លឹងមើលគាត់ ហើយមានបន្ទូលថា៖“អ្នកគឺស៊ីម៉ូនកូនយ៉ូហាន។ អ្នកនឹងត្រូវបានហៅថា កេផាស” (កេផាស មានអត្ថន័យប្រែថា ពេត្រុស)។ Khmer Christian Bible គាត់ក៏នាំលោកស៊ីម៉ូនទៅឯព្រះយេស៊ូ កាលព្រះយេស៊ូឃើញលោកស៊ីម៉ូន ក៏មានបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន អ្នកនឹងត្រូវគេហៅថា កេផាស» (ដែលប្រែថា ពេត្រុស)។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់នាំបងទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទតមើលគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន តែត្រូវហៅថា កេផាស (ដែលប្រែថា ថ្ម)»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស”នេះ ប្រែថា ពេត្រុស*)»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។ |
លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រអែលនោះទៅជម្រាបស្តេចស្រុកស៊ីរី។
សាវ័កទាំងដប់ពីរមាននាមដូចតទៅៈ អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និងអនទ្រេ ជាប្អូនរបស់គាត់ យ៉ាកកូប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ
ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបដល់ជើងអ៊ីសា អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សូមចេញឲ្យឆ្ងាយពីខ្ញុំទៅ ព្រោះខ្ញុំជាមនុស្សបាប»។
គឺមានស៊ីម៉ូនដែលអ៊ីសាឲ្យឈ្មោះថា ពេត្រុស និងអនទ្រេជាប្អូនរបស់គាត់ យ៉ាកកូប យ៉ូហាន ភីលីព បាថូឡូមេ
ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបថាៈ “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។
លោកស៊ីម៉ូនពេត្រុស លោកថូម៉ាសហៅឌីឌីម លោកណាថាណែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសិស្សរបស់អ៊ីសាពីរនាក់ទៀតនៅជុំគ្នា។
គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់អាល់ម៉ាហ្សៀស!»។
ទោះបីប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដី សេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬនៅពេលអនាគតក្ដី សុទ្ធតែសម្រាប់បម្រើបងប្អូនទាំងអស់។
តើយើងគ្មានសិទ្ធិនឹងនាំប្រពន្ធម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបងប្អូនរបស់អ៊ីសាជាអម្ចាស់ និងដូចលោកកេផាសទេឬ?
បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។
ក៏ប៉ុន្ដែ នៅពេលដែលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។
កាលលោកយ៉ាកកូប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំអះបានទទួលស្គាល់ថា អុលឡោះប្រណីសន្ដោសដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកអ្នកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។