យ៉ូស្វេ 21:18 - អាល់គីតាប ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងអាណាថោត និងវាលស្មៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅជុំវិញ គឺទាំងអស់មានបួនក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាន៉ាថោត នឹងដីនៅជុំវិញ អាលម៉ូន នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង |
បន្ទាប់មកស្តេចស៊ូឡៃម៉ានបញ្ជាទៅអ៊ីមុាំអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់អ្នកនៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់អ្នកក្នុងថ្ងៃនេះទេ ព្រោះអ្នកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡាជាម្ចាស់ ដើរពីមុខស្តេចទត ជាបិតារបស់យើង ហើយអ្នកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។
ក្នុងទឹកដីនៃកុលសម្ព័ន្ធពុនយ៉ាម៉ីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ។ សរុបទាំងអស់ អំបូរកេហាត់ទទួលបានដប់បីក្រុង។
អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ! អ្នកស្រុកឡាអ៊ីសអើយ ចូរត្រងត្រាប់ស្ដាប់! អ្នកស្រុកអាណាថោតអើយ ម្ដេចក៏វេទនាម៉្លេះ!
នេះជាសេចក្ដីដែលយេរេមាបានថ្លែង និងកិច្ចការដែលគាត់បានធ្វើ។ យេរេមាត្រូវជាកូនរបស់លោកហ៊ីលគីយ៉ា ជាអ៊ីមុាំមួយនាក់ ក្នុងក្រុមអ៊ីមុាំ នៅភូមិអាណាថោត ក្នុងស្រុកពុនយ៉ាមីន។
ក្នុងទឹកដីនៃកុលសម្ព័ន្ធពុនយ៉ាមីន ពួកលេវីទទួលបានក្រុងគីបៀន និងវាលស្មៅនៅជុំវិញ ក្រុងកេបា និងវាលស្មៅនៅជុំវិញ
សរុបទាំងអស់ ក្រុមអ៊ីមុាំដែលជាកូនចៅហារូនទទួលបានដប់បីក្រុង ព្រមទាំងវាលស្មៅនៅជុំវិញផង។