អេសាយ 10:30 - អាល់គីតាប30 អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ! អ្នកស្រុកឡាអ៊ីសអើយ ចូរត្រងត្រាប់ស្ដាប់! អ្នកស្រុកអាណាថោតអើយ ម្ដេចក៏វេទនាម៉្លេះ! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល30 កូនស្រីកាលីមអើយ ចូរបន្លឺសំឡេងរបស់នាងឡើង! ឡាអ៊ីស និងអាណាថោតដ៏កម្សត់អើយ ចូរប្រុងស្ដាប់ចុះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាណាថោតអើយ គួរអាណិតអ្នកណាស់ហ្ន៎ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ! អ្នកស្រុកឡាអ៊ីសអើយ ចូរត្រងត្រាប់ស្ដាប់! អ្នកស្រុកអាណាថោតអើយ ម្ដេចក៏វេទនាម៉្លេះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាន៉ាថោតអើយ គួរអាណិតឯងណាស់ហ្ន៎ សូមមើលជំពូក |
លោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ មកជួបខ្ញុំនៅទីឃុំឃាំង ស្របតាមបន្ទូលរបស់អុលឡោះតាអាឡាមែន។ គាត់ពោលមកខ្ញុំថា៖ «សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោត ក្នុងស្រុកពុនយ៉ាមីនទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ!»។ ពេលនោះ ខ្ញុំយល់ឃើញថា នេះជាបន្ទូលរបស់អុលឡោះតាអាឡាមែន។
បន្ទាប់មកស្តេចស៊ូឡៃម៉ានបញ្ជាទៅអ៊ីមុាំអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់អ្នកនៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់អ្នកក្នុងថ្ងៃនេះទេ ព្រោះអ្នកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡាជាម្ចាស់ ដើរពីមុខស្តេចទត ជាបិតារបស់យើង ហើយអ្នកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។
អ្នកទាំងប្រាំក៏បន្តដំណើរទៅមុខទៀត រហូតដល់ក្រុងឡាអ៊ីស។ នៅទីនោះពួកគេឃើញប្រជាជនរស់នៅ ដោយឥតបារម្ភអ្វីឡើយ គឺគេរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀមដូចអ្នកស្រុកស៊ីដូន។ គ្មាននគរជិតខាងណាមករករឿង ហើយក៏គ្មាននរណាមកជិះជាន់សង្កត់សង្កិនដែរ។ ប៉ុន្តែ ប្រជាជននោះរស់នៅឆ្ងាយពីអ្នកស្រុកស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកផ្សេងទេ។