នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែប ឈ្មោះនាងអាក់សា។
យ៉ូស្វេ 15:16 - អាល់គីតាប លោកកាលែបនិយាយថា៖ «អ្នកណាវាយយកក្រុងគារយ៉ាត-សេភើរបាន ខ្ញុំនឹងលើកនាងអាក់សា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកកាលែបមានប្រសាសន៍ថា៖ «បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកអាកសា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកាលែបមានប្រសាសន៍ថា៖ «អ្នកណាវាយយកក្រុងគារយ៉ាត-សេភើរបាន ខ្ញុំនឹងលើកនាងអាក់សា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលែបក៏សន្យាថា បើអ្នកណានឹងវាយយកគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ទៅធ្វើជាប្រពន្ធអ្នកនោះ |
នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែប ឈ្មោះនាងអាក់សា។
បន្ទាប់មក គាត់បានឡើងពីទីនោះ ទៅវាយលុកអ្នកក្រុងដេបៀរ។ កាលពីដើម ក្រុងដេបៀរនេះ មានឈ្មោះថាគារយ៉ាត-សេភើរ។
លោកអូធ្នាល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោកឲ្យគាត់ធ្វើជាប្រពន្ធ។
ស្តេចអាដូនី-បេសេកក៏រត់ភៀសខ្លួន តែត្រូវពួកគេដេញតាមចាប់បាន ហើយកាត់មេដៃ និងមេជើងរបស់ស្តេចទៀតផង។
ទាហានអ៊ីស្រអែលនិយាយគ្នាថា៖ «អ្នកឃើញជននោះទេ? វាចេញមកសំឡុតពលទ័ពអ៊ីស្រអែលយើង! អ្នកណាសម្លាប់វាបាន ស្តេចនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន ព្រមទាំងលើកបុត្រីឲ្យ ហើយគ្រួសាររបស់អ្នកនោះក៏បានរួចពន្ធនៅស្រុកអ៊ីស្រអែលដែរ»។