យើងនឹងបើកឲ្យខ្មាំងចូលវាយក្រុងដែលនៅតាមព្រំប្រទល់ស្រុកម៉ូអាប់ជាបន្តបន្ទាប់ សូម្បីតែក្រុងដ៏ល្អជាងគេ ដូចជាក្រុងបេត-យេស៊ីម៉ូត បាល-មេយ៉ូន និងគារយ៉ាថែម ក៏ត្រូវខ្មាំងវាយប្រហារដែរ។
យ៉ូស្វេ 13:20 - អាល់គីតាប ក្រុងបេតពេអ៊រ ជំរាលភ្នំពីស្កា ក្រុងបេតយេស៊ីម៉ុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងបេត-ពេអរ និងជម្រាលភ្នំពីសកា ហើយក្រុងបេត-យេស៊ីម៉ូត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងបេតពេអ៊រ ជម្រាលភ្នំពីសកា ក្រុងបេតយេស៊ីម៉ុត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងបេត-ពេអរ នឹងជំរាលភ្នំពីសកា ហើយក្រុងបេត-យេស៊ីម៉ូត |
យើងនឹងបើកឲ្យខ្មាំងចូលវាយក្រុងដែលនៅតាមព្រំប្រទល់ស្រុកម៉ូអាប់ជាបន្តបន្ទាប់ សូម្បីតែក្រុងដ៏ល្អជាងគេ ដូចជាក្រុងបេត-យេស៊ីម៉ូត បាល-មេយ៉ូន និងគារយ៉ាថែម ក៏ត្រូវខ្មាំងវាយប្រហារដែរ។
ប្រជាជនអ៊ីស្រអែលនាំគ្នាជំពាក់ចិត្តនឹងស្តេចពេអ៊រ ជាហេតុបណ្តាលឲ្យអុលឡោះតាអាឡាខឹងទាស់នឹងពួកគេ។
ពួកគេបោះជំរំក្បែរទន្លេយ័រដាន់ ចាប់ពីបេត–យេស៊ីម៉ូត រហូតដល់អេបិល–ស៊ីទីម នៅវាលទំនាបស្រុកម៉ូអាប់។
ព្រមទាំងវាលអារ៉ាបា ដែលនៅជាប់នឹងទន្លេយ័រដាន់ ចាប់ពីគេនេសារ៉ែត រហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិលដែលនៅខាងកើតជើងភ្នំពីសកា។
នាត្រើយខាងកើតទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំទល់មុខនឹងបេតពេអរ គឺនៅស្រុករបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នៅក្រុងហែសបូន។ ម៉ូសា និងជនជាតិអ៊ីស្រអែលបានវាយប្រហារស្តេចនេះ នៅពេលចាកចេញពីស្រុកអេស៊ីប
ព្រមទាំងតំបន់អារ៉ាបា រហូតដល់សមុទ្រគេណាសារ៉ែត ដែលនៅខាងកើតសមុទ្រអារ៉ាបា គឺសមុទ្រស្លាប់ ដែលនៅជិតក្រុងបេតយេស៊ីម៉ុត ហើយនៅខាងត្បូងមានជំរាលភ្នំពីស្កា។
ក្រុងគារយ៉ាថែម ក្រុងស៊ីបម៉ា ក្រុងសេរេត-ហាសាកាដែលស្ថិតនៅលើភ្នំជាប់នឹងវាលទំនាប
ក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប អាណាចក្រទាំងមូលរបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន។ ម៉ូសាបានវាយប្រហារស្តេចស៊ីហុន ព្រមទាំងស្តេចឯទៀតៗ ដែលជាចំណុះរបស់ស្តេចស៊ីហុន គឺមានស្តេចរបស់ជនជាតិម៉ាឌាន ជនជាតិអេវីជនជាតិរេគែម ជនជាតិស៊ើរ ជនជាតិហ៊ើរ និងជនជាតិរេបា ដែលរស់នៅក្នុងស្រុកនោះ។