ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 1:13 - អាល់គីតាប

«ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា​បង្គាប់​អ្នក​រាល់​គ្នា​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក គឺ​ទ្រង់​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​មាន​កន្លែង​សម្រាក ហើយ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បង្គាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក គឺ​ព្រះអង្គ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង​រាល់​គ្នា​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ប្រទាន​ឲ្យ​ឯង​ឈប់​សំរាក ទ្រង់​នឹង​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ដែរ

សូមមើលជំពូក



យ៉ូស្វេ 1:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «នៅ​វាល​រហោ‌ស្ថាន យើង​បាន​សំដែង​ការ​ប្រណី​សន្ដោស​ដល់ ប្រជា‌ជន​ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចំបាំង ហើយ​អ៊ីស្រ‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។


ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​ម៉ូសា​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ


អុលឡោះ‌តាអាឡា​ប្រទាន​សេចក្តី​សុខ‌សាន្ត នៅ​ជុំ‌វិញ​ស្រុក​របស់​ពួក​គេ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​ដូន‌តា​របស់​គេ។ គ្មាន​ខ្មាំង​សត្រូវ​ណា​ម្នាក់​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ ព្រោះអុលឡោះ‌តាអាឡា​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​អស់ មក​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ។