នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើ ពួកគេមិនបានស្វែងរកអុលឡោះតាអាឡាទេ ហេតុនេះហើយបានជាពួកគេត្រូវបរាជ័យ ហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រង របស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។
យេរេមា 23:1 - អាល់គីតាប «ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់ខ្ចាយមុខជាត្រូវវេទនាពុំខាន!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកម្ចាត់កម្ចាយហ្វូងចៀមនៃទីឃ្វាលរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់ខ្ចាយមុខជាត្រូវវេទនាពុំខាន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកំចាត់កំចាយហ្វូងចៀមនៃទីឃ្វាលរបស់អញ |
នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើ ពួកគេមិនបានស្វែងរកអុលឡោះតាអាឡាទេ ហេតុនេះហើយបានជាពួកគេត្រូវបរាជ័យ ហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រង របស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។
ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិន ចម្ការទំពាំងបាយជូររបស់យើង ពួកគេជាន់កំទេចចម្ការរបស់យើង ពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើង ឲ្យក្លាយទៅជាទីស្មសាន និងវិនាសហិនហោចអស់។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ នោះខ្ញុំនឹងទៅពួនយំ សោកស្ដាយ ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។ ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង ព្រោះហ្វូងចៀមរបស់អុលឡោះតាអាឡា ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
ជនជាតិអ៊ីស្រអែល ទាំងស្ដេច ទាំងនាម៉ឺន ទាំងអ៊ីមុាំ ទាំងណាពី នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ ក្នុងពេលកំពុងតែលួច។
ក្រុមអ៊ីមុាំពុំដែលសួរថា “អុលឡោះតាអាឡានៅឯណា?” តួនខាងហ៊ូកុំក៏មិនស្គាល់យើងដែរ។ មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង ពួកព្យាការីនិយាយក្នុងនាមព្រះបាល ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយ ដែលពុំអាចជួយពួកគេបានឡើយ។
ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នក ទៅបាត់អស់ គូស្នេហ៍របស់អ្នក នឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខ ព្រោះតែអំពើទុច្ចរិតរបស់អ្នក។
អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលអំពីពួកមេដឹកនាំ ដែលឃ្វាលប្រជាជនរបស់ទ្រង់ថា៖ «អ្នករាល់គ្នាបោះបង់ចោលកូនចៀមរបស់យើងឲ្យខ្ចាត់ខ្ចាយ ហើយអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទេ។ ឥឡូវនេះ យើងយកចិត្តទុកដាក់នឹងអ្នករាល់គ្នា គឺដាក់ទោសតាមអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា!។
ប្រជាជនរបស់យើងប្រៀបបាននឹងហ្វូងចៀម ដែលវង្វេងបាត់។ ពួកគង្វាលបាននាំពួកគេឲ្យវង្វេង ដោយពង្វាងទៅតាមភ្នំនានា។ ចៀមរបស់យើងដើរពីភ្នំមួយទៅភ្នំមួយ រហូតដល់ភ្លេចក្រោលរបស់ខ្លួន។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ណាពីល្ងីល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្តហេតុពីអុលឡោះឡើយ។
អ្នករាល់គ្នាយកស្មា និងយកខ្លួនទៅបុកចៀមដែលខ្សោយ ហើយយកស្នែងវ័ធដេញពួកគេចេញទៅបាត់អស់។
អ្នករាល់គ្នាជាចៀមនៅក្នុងវាលស្មៅរបស់យើង អ្នករាល់គ្នាជាមនុស្សដែលយើងថែរក្សា ហើយយើងជាម្ចាស់របស់អ្នករាល់គ្នា» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ក្រុងនានាដែលនៅសល់តែគំនរបាក់បែក នឹងមានមនុស្សរស់នៅយ៉ាងច្រើន ដូចចំនួនសត្វដែលគេនាំយកទៅធ្វើគូរបាននៅក្រុងយេរូសាឡឹម ក្នុងពិធីបុណ្យដ៏សំខាន់ៗកាលពីដើម។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
«យើងខឹងនឹងពួកគង្វាលខ្លាំងណាស់ យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ ប្រជារាស្ត្ររបស់យើង»។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងមករំដោះ កូនចៅយូដាដែលជាហ្វូងចៀមរបស់ទ្រង់។ ទ្រង់ប្រោសប្រទានឲ្យពួកគេ ទទួលកិត្តិយស ដូចសេះចំបាំងដ៏ចំណាន។
កុំអំពល់នឹងគេធ្វើអ្វី អ្នកទាំងនោះ សុទ្ធតែជាមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់។ បើមនុស្សខ្វាក់ដឹក ដៃមនុស្សខ្វាក់ គេមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន»។
កាលអ៊ីសាឃើញមហាជន គាត់អាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ដ ប្រៀបបីដូចជាចៀមដែលគ្មានអ្នកគង្វាលថែទាំ។
ចោរវាមកគិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យមនុស្សលោក មានជីវិតហើយឲ្យគេមានជីវិតពេញបរិបូណ៌»។
រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀមទុកឲ្យចចកខាំអូសយកទៅ ហើយដេញកំចាត់កំចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាអ្នកគង្វាល ហើយក៏មិនមែនជាម្ចាស់របស់ចៀមផង។
អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។