ស្តេចទតក្រោកពីដី ងូតទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់អាវ រួចចូលដំណាក់របស់អុលឡោះតាអាឡា ដើម្បីថ្វាយបង្គំទ្រង់។ ពេលត្រឡប់មកវិញ គាត់បញ្ជាឲ្យគេរៀបចំម្ហូបអាហារ ហើយគាត់ក៏ពិសា។
ម៉ាថាយ 6:17 - អាល់គីតាប រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង ព្រះគម្ពីរខ្មែរសាកល រីឯអ្នកវិញ កាលណាអ្នកតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខរបស់អ្នក Khmer Christian Bible ដូច្នេះនៅពេលអ្នកតមអាហារ ចូរលុបលាងមុខ ហើយលាបប្រេងលើក្បាលចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអ្នកវិញ ពេលតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខចេញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នក កាលណាតម នោះចូរឲ្យលាបគ្រឿងក្រអូបនៅលើក្បាល ហើយលប់មុខចេញ |
ស្តេចទតក្រោកពីដី ងូតទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់អាវ រួចចូលដំណាក់របស់អុលឡោះតាអាឡា ដើម្បីថ្វាយបង្គំទ្រង់។ ពេលត្រឡប់មកវិញ គាត់បញ្ជាឲ្យគេរៀបចំម្ហូបអាហារ ហើយគាត់ក៏ពិសា។
លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។
ចូរកូនតុបតែងខ្លួនឲ្យស្អាត លាបទឹកអប់ និងស្លៀកពាក់យ៉ាងល្អផង រួចដើរទៅលានដែលគាត់បោកបែនស្រូវ តែកុំបង្ហាញខ្លួនឲ្យគាត់ស្គាល់ រហូតទាល់តែគាត់ពិសាអាហារ និងស្រារួច។