អ្នករាល់គ្នាត្រូវរក្សាសត្វនោះ ទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រអែលទាំងមូលអារ កសត្វនោះក្រោយថ្ងៃលិច។
ម៉ាថាយ 26:17 - អាល់គីតាប នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតមេ សិស្សនាំគ្នាមកជួបអ៊ីសាសួរថា៖ «តើតួនចង់ឲ្យយើងខ្ញុំរៀបចំជប់លៀង ជូនក្នុងឱកាសបុណ្យរំលងនៅកន្លែងណា?»។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃទីមួយនៃបុណ្យនំប៉័ងឥតមេ ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលសួរថា៖ “តើលោកចង់ឲ្យយើងខ្ញុំរៀបចំនៅឯណា ដើម្បីឲ្យលោកបានពិសាអាហារបុណ្យរំលង?”។ Khmer Christian Bible នៅថ្ងៃទីមួយនៃថ្ងៃបុណ្យនំបុ័ងឥតមេ ពួកសិស្សបានចូលមកជិតព្រះយេស៊ូ ទូលសួរថា៖ «តើលោកចង់ឲ្យយើងរៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅទីណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ពួកសិស្សបានចូលមកជិតព្រះយេស៊ូវទូលថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដំបូងនៃពិធីបុណ្យនំប៉័ងឥតមេ* សិស្ស*នាំគ្នាមកគាល់ព្រះយេស៊ូ ទូលថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងជូន ក្នុងឱកាសបុណ្យចម្លង*នៅកន្លែងណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែ នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា |
អ្នករាល់គ្នាត្រូវរក្សាសត្វនោះ ទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រអែលទាំងមូលអារ កសត្វនោះក្រោយថ្ងៃលិច។
អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលអុលឡោះបានបង្គាប់ទុកមក»។ យ៉ះយ៉ាក៏យល់ព្រម។