Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:17 - Khmer Christian Bible

17 នៅ​ថ្ងៃ​ទី​មួយ​នៃ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ ទូល​សួរ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​ឲ្យ​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលង​នៅ​ទី​ណា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 នៅ​ថ្ងៃ​ទីមួយ​នៃ​បុណ្យនំប៉័ងឥតមេ ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរថា​៖ “តើ​លោក​ចង់​ឲ្យ​យើងខ្ញុំ​រៀបចំ​នៅ​ឯណា ដើម្បីឲ្យ​លោក​បាន​ពិសា​អាហារ​បុណ្យរំលង​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ* សិស្ស*​នាំ​គ្នា​មក​គាល់​ព្រះ‌យេស៊ូ ទូល​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ជប់‌លៀង​ជូន ក្នុង​ឱកាស​បុណ្យ​ចម្លង*​នៅ​កន្លែង​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀប​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ សិស្ស​នាំ​គ្នា​មក​ជួប​អ៊ីសា​សួរ​ថា៖ «តើ​តួន​ចង់​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​ជប់‌លៀង ជូន​ក្នុង​ឱកាស​បុណ្យ​រំលង​នៅ​កន្លែង​ណា?»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំង​ពី​ពេល​នោះ​មក​ គាត់​ក៏​រក​ឱកាស​ដើម្បី​ប្រគល់​ព្រះអង្គ​ឲ្យ​ពួកគេ។​


ពួក​សិស្ស​ក៏​ធ្វើ​ដូច​ដែល​ព្រះយេស៊ូ​បាន​បង្គាប់​ ហើយ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង។​


ប៉ុន្ដែ​ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ចូរ​ធ្វើ​ឥឡូវនេះ​ចុះ​ ដ្បិត​នេះ​ជា​ការ​សមគួរ​ ដើម្បី​ឲុ្យ​យើង​សម្រេច​តាម​គ្រប់​សេចក្ដី​សុចរិត​ទាំងអស់»​ គាត់​ក៏​យល់ព្រម​នឹង​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម