ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 20:23 - អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​ឲ្យ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក សម្រាប់​តែ​អស់​អ្នក​ដែល​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អ្នករាល់គ្នា​នឹង​ផឹក​ពី​ពែង​របស់ខ្ញុំមែន ប៉ុន្តែ​ការ​ដែល​អង្គុយ​នៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ខ្ញុំ​នោះ មិនមែន​ខ្ញុំ​ជា​អ្នក​ឲ្យ​ទេ គឺ​សម្រាប់​អ្នក​ដែល​ព្រះ​បិតា​របស់ខ្ញុំ​បាន​រៀបចំ​ទុកឲ្យ​វិញ”។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត‍​ថា៖​ «អ្នក​នឹង​ផឹក​ពី​ពែង​របស់​ខ្ញុំ​បាន​មែន​ ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ​ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​អាច​នឹង​ផឹក​ពី​ពែង​ខ្ញុំ [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​មែន តែ​ដែល​អង្គុយ​នៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះ‌វរបិតា​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​ប៉ុណ្ណោះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​ឲ្យ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែ​អស់​អ្នក ដែល​ព្រះ‌បិតា​របស់​ខ្ញុំ​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​ពី​ពែង​ខ្ញុំ ហើយ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ព្រះវរ‌បិតា​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​វិញ

សូមមើលជំពូក



ម៉ាថាយ 20:23
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់ គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​នគរ​នៃ​ទ្រង រីឯ​អ្នក​ដទៃ​វិញ ទ្រង់​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។


កាល​សិស្ស​ដប់​នាក់​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ដ​នឹង​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ​ណាស់។


ពេល​នោះ ស្តេច​នឹង​និយាយ​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​គាត់​ថា “អស់​អ្នក​ដែល​អុលឡោះ​ជា​បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​នគរ​ដែល​ទ្រង់​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក


ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ ខ្ញុំ​មិន​អាច​សម្រេច​បាន​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក សម្រាប់​តែ​អ្នក​ដែល​អុលឡោះ​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។


ស្តេច​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​យ៉ាកកូប​ជា​បង​របស់​យ៉ូហាន។


ប្រសិន​បើ​យើង​ពិត​ជា​បុត្រ​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំ‌ខាន។ យើង​នឹង​ទទួល​មត៌ក​ពី​អុលឡោះ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុង‌រឿង​រួម​ជា​មួយ​គាត់​ដែរ។


ប៉ុន្ដែ​ដូច​មាន​ចែង​ទុក​មក​ថា៖ «អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ និង​អ្វីៗ​ដែល​ចិត្ដ​មនុស្ស​នឹក​មិន​ដល់​នោះ អុលឡោះ​បាន​រៀប‌ចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់»។


ដូច្នេះ កាល​ណា​យើង​គិត​ពី​បង​ប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុត‌មាំ​ដោយ​ដឹង​ថា បង​ប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បង​ប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។


ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង​ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​អាល់ម៉ា‌ហ្សៀស សម្រាប់​រូប‌កាយ​របស់​គាត់​ដែល​ជា​ក្រុម‌ជំអះ។


តាម​ពិត ពួក​គាត់​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​សូរ៉កា​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ទ្រង់​ថា ជា​ម្ចាស់​របស់​បុព្វ‌បុរស​ទាំង​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀប‌ចំ​ក្រុង​មួយ​សម្រាប់​ពួក​គាត់​រួច​ទៅ​ហើយ។


ខ្ញុំ យ៉ូហាន ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រង‌ទុក្ខ​លំបាក ទទួល​គនរ និង​ព្យាយាម​រួម​ជា​មួយ​បង​ប្អូន ក្នុង​អ៊ីសា​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាត‌ម៉ូស ព្រោះ​តែ​បន្ទូល​របស់​អុលឡោះ និង​សក្ខី‌ភាព​របស់​អ៊ីសា។