អ៊ីសាយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ អ៊ីសាងើបមុខឡើង សរសើរតម្កើងអុលឡោះ ហើយកាច់នំបុ័ងឲ្យពួកសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ អ៊ីសាចែកត្រីពីរកន្ទុយនោះឲ្យគេទាំងអស់គ្នាដែរ។
ម៉ាកុស 6:42 - អាល់គីតាប អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។ ព្រះគម្ពីរខ្មែរសាកល ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ Khmer Christian Bible ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់គ្រប់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានបរិភោគឆ្អែតគ្រប់គ្នា |
អ៊ីសាយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ អ៊ីសាងើបមុខឡើង សរសើរតម្កើងអុលឡោះ ហើយកាច់នំបុ័ងឲ្យពួកសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ អ៊ីសាចែកត្រីពីរកន្ទុយនោះឲ្យគេទាំងអស់គ្នាដែរ។
លុះគេបានបរិភោគឆ្អែតហើយអ៊ីសាប្រាប់ទៅពួកសិស្សថា៖ «ចូរប្រមូលនំបុ័ងដែលនៅសល់ កុំឲ្យមានបាត់មួយដុំសោះឡើយ»។
អុលឡោះបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ទ្រង់ប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ អុលឡោះប្រៀនប្រដៅឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីអុលឡោះតាអាឡា។