ពួកចៅហ្វាយ 6:7 - អាល់គីតាប នៅពេលជនជាតិអ៊ីស្រអែលស្រែកអង្វរ សុំអុលឡោះតាអាឡារំដោះគេឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ដោយព្រោះសាសន៍ម៉ាឌាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលជនជាតិអ៊ីស្រាអែលស្រែកអង្វរ សុំព្រះអម្ចាស់រំដោះគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកកូនចៅអ៊ីស្រាអែលបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះសាសន៍ម៉ាឌាន |
ជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏ធ្វើឲ្យមានអ្នកសង្គ្រោះម្នាក់ងើបឡើងសង្គ្រោះជនជាតិអ៊ីស្រអែល គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនរបស់លោកកាលែប។
ព្រោះតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង គេក៏ស្រែកអង្វរអុលឡោះតាអាឡាឲ្យជួយសង្គ្រោះគេ។
ទ្រង់ក៏ចាត់ណាពីមួយនាក់ឲ្យមកប្រាប់ពួកគេថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប គឺយើងបានរំដោះអ្នករាល់គ្នា ចេញពីកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។
ពេលនោះពួកគេស្រែកអង្វររកអុលឡោះតាអាឡា ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលអុលឡោះតាអាឡា ទៅគោរពបម្រើព្រះបាល និងព្រះអាស្តារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើទ្រង់វិញ”។