ខ្ញុំជាមនុស្សទន់ទាបណាស់ មិនសមឲ្យអុលឡោះសំដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះខ្ញុំ ដល់កំរិតនេះឡើយ។ កាលខ្ញុំបានឆ្លងទន្លេយ័រដាន់នេះទៅ ខ្ញុំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមានគ្នារហូតដល់ទៅពីរជំរំ។
ពួកចៅហ្វាយ 6:15 - អាល់គីតាប លោកគេឌានឆ្លើយថា៖ «អុលឡោះជាអម្ចាស់អើយ ធ្វើដូចម្តេចឲ្យខ្ញុំអាចសង្គ្រោះអ៊ីស្រអែលបាន? ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេអំបូររបស់ខ្ញុំខ្សត់ខ្សោយជាងគេ ហើយក្នុងគ្រួសាររបស់ខ្ញុំទៀតសោត ក៏ខ្ញុំក្មេងជាងគេដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំអាចសង្គ្រោះអ៊ីស្រាអែលបាន? មើល៍ ត្រកូលទូលបង្គំខ្សត់ខ្សោយជាងគេក្នុងពួកម៉ាណាសេ ហើយទូលបង្គំក៏ជាអ្នកតូចជាងគេនៅក្នុងគ្រួសារបស់ឪពុកទូលបង្គំដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌានឆ្លើយថា៖ «លោកម្ចាស់អើយ ធ្វើដូចម្ដេចឲ្យខ្ញុំប្របាទអាចសង្គ្រោះអ៊ីស្រាអែលបាន? ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ អំបូររបស់ខ្ញុំប្របាទខ្សត់ខ្សោយជាងគេ ហើយក្នុងគ្រួសាររបស់ខ្ញុំប្របាទទៀតសោត ក៏ខ្ញុំប្របាទក្មេងជាងគេដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកទូលទ្រង់ថា ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង |
ខ្ញុំជាមនុស្សទន់ទាបណាស់ មិនសមឲ្យអុលឡោះសំដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះខ្ញុំ ដល់កំរិតនេះឡើយ។ កាលខ្ញុំបានឆ្លងទន្លេយ័រដាន់នេះទៅ ខ្ញុំមានតែដំបងមួយទេ ប៉ុន្តែ ឥឡូវនេះ ខ្ញុំមានគ្នារហូតដល់ទៅពីរជំរំ។
ម៉ូសាឆ្លើយថា៖ «តើខ្ញុំមានឋានៈអ្វីបានជាខ្ញុំត្រូវទៅជួបស្តេចហ្វៀរ៉អ៊ូន និងនាំជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។
ម៉ូសាជម្រាប អុលឡោះតាអាឡាថា៖ «អុលឡោះជាអម្ចាស់អើយ! តាំងតែពីដើមរៀងមក រហូតដល់ពេលទ្រង់មានបន្ទូលមកខ្ញុំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតខ្ញុំមិនប្រសប់និយាយ»។
ខ្ញុំជម្រាបទ្រង់វិញថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំគ្មានសិទ្ធិនឹងថ្លែងបន្ទូលទេ ដ្បិតខ្ញុំនៅក្មេងពេក»។
ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែលអុលឡោះតាអាឡា សម្រេចធ្វើ ចំពោះបាប៊ីឡូន និងគម្រោងការដែលទ្រង់គ្រោងទុក ដើម្បីដាក់ទោសអ្នកស្រុកខាល់ដេ! សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ ដូចកូនចៀមដែលគេកៀរយកទៅ ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ ឲ្យហិនហោចទៀតផង។
អុលឡោះនឹងបោះបង់ចោល ប្រជាជនអ៊ីស្រអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាម្តាយសំរាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រអែលវិញ។
នាងម៉ារីយំសួរទៅម៉ាឡាអ៊ីកាត់ថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។
ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំអះរបស់អុលឡោះ។
ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏បរិសុទ្ធក្ដី ក៏អុលឡោះបានផ្ដល់គុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីជីវិតដ៏បរិបូណ៌បំផុតរបស់អាល់ម៉ាហ្សៀស ដែលមនុស្សលោកគិតមិនដល់នោះដែរ។
គ្រានោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានមកភូមិអូប្រា អង្គុយនៅក្រោមដើមជ្រៃដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាស ក្នុងអំបូរអបៀស៊ើរ។ ពេលនោះ លោកគេឌាន ជាកូនរបស់លោកយ៉ូអាសកំពុងតែបោកបែនស្រូវ ក្នុងធុងសម្រាប់គាបផ្លែទំពាំងបាយជូរ ដើម្បីកុំឲ្យជនជាតិម៉ាឌានឃើញ។
ពួកអ្នកបម្រើនាំពាក្យទាំងនោះ ទៅប្រាប់ទតជាសម្ងាត់។ ទតឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសាស្តេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេស មនុស្សក្រីក្រដូចខ្ញុំ ហើយគ្មានឋានៈសមរម្យផង!»។
លោកសូលតបវិញថា៖ «ហេតុអ្វីបានជាអ្នកនិយាយមកខ្ញុំដូច្នេះ? ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រអែល ហើយអំបូររបស់ខ្ញុំក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនដែរ»។