ពេលប្រជាជនអ៊ីស្រអែលទទួលបញ្ជារបស់ស្តេចហើយ ពួកគេនាំយកផលដំបូងនៃស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ទឹកឃ្មុំ និងផលដំណាំផ្សេងៗទៀតយ៉ាងច្រើនបរិបូណ៌ ហើយពួកគេក៏នាំយកមួយភាគដប់នៃអ្វីៗដែលខ្លួនមាន មកជូនយ៉ាងបរិបូណ៌ដែរ។
នេហេមា 10:36 - អាល់គីតាប យើងនឹងនាំកូនប្រុសច្បងរបស់យើង មកជូនអុលឡោះតាអាឡា ហើយក៏នាំកូនដំបូងនៃហ្វូងចៀម និងហ្វូងគោរបស់យើង មកជូនទ្រង់ ដូចមានចែងទុកក្នុងហ៊ូកុំ គឺយើងនឹងនាំមកជូនក្រុមអ៊ីមុាំ ដែលបម្រើការងារនៅក្នុងដំណាក់របស់ម្ចាស់នៃយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងនាំកូនច្បងរបស់យើង កូនដំបូងនៃសត្វរបស់យើង ដូចមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ និងកូនដំបូងក្នុងហ្វូងគោ ហ្វូងចៀមរបស់យើង មកឯព្រះដំណាក់របស់ព្រះនៃយើង គឺនាំមកជូនពួកសង្ឃដែលធ្វើការងារក្នុងព្រះដំណាក់របស់ព្រះនៃយើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងនាំកូនប្រុសច្បងរបស់យើង មកថ្វាយព្រះអម្ចាស់ ហើយក៏នាំកូនដំបូងនៃហ្វូងចៀម និងហ្វូងគោរបស់យើង មកថ្វាយព្រះអង្គ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ គឺយើងនឹងនាំមកជូនក្រុមបូជាចារ្យ ដែលបម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងកូនច្បងរបស់ខ្លួនយើង នឹងរបស់សត្វយើងផង ដូចជាបានកត់ទុកក្នុងក្រិត្យវិន័យហើយ នឹងកូនច្បងក្នុងហ្វូងគោ ហ្វូងចៀមរបស់យើង មកឯព្រះវិហាររបស់ព្រះនៃយើង ឲ្យដល់ពួកសង្ឃដែលធ្វើការងារក្នុងព្រះវិហាររបស់ព្រះនៃយើង |
ពេលប្រជាជនអ៊ីស្រអែលទទួលបញ្ជារបស់ស្តេចហើយ ពួកគេនាំយកផលដំបូងនៃស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ទឹកឃ្មុំ និងផលដំណាំផ្សេងៗទៀតយ៉ាងច្រើនបរិបូណ៌ ហើយពួកគេក៏នាំយកមួយភាគដប់នៃអ្វីៗដែលខ្លួនមាន មកជូនយ៉ាងបរិបូណ៌ដែរ។
នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកជូនជាជំនូនផលដំបូង ឬជំនូនមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមអ៊ីមុាំ និងក្រុមលេវី ដូចមានចែងទុកក្នុងហ៊ូកុំ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមអ៊ីមុាំ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន
គាត់បានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកថូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់ជំនូនម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ម៉ាស្ជិទ ព្រមទាំងស្រូវស្រាទំពាំងបាយជូរ និងប្រេងជាជំនូនមួយភាគដប់ដែលបម្រុងទុកសម្រាប់ពួកលេវី ក្រុមចំរៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសម្រាប់ក្រុមអ៊ីមុាំ។
«ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្តី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជនជាតិអ៊ីស្រអែលជាកម្មសិទ្ធិរបស់យើង»។
ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នាមកឲ្យ ក្នុងដំណាក់នៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
កូនប្រុសច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ហើយកូនឈ្មោលដំបូងរបស់គោ និងចៀមពីក្នុងហ្វូងសត្វរបស់អ្នក ក៏ជាកម្មសិទ្ធិរបស់យើងដែរ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ចូរនាំយកជំនូនមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារ ក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្ហូរពររបស់យើងដ៏លើសលប់មកលើអ្នករាល់គ្នា»។
ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃដែលយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែលទុកសម្រាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វជាចំណែករបស់យើង។ យើងជាអុលឡោះតាអាឡា»។
ចំពោះអ្នកដែលទទួលការអប់រំខាងបន្ទូលនៃអុលឡោះ ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។
ត្រូវយកគូរបានដុត ជូនមួយភាគដប់ ជំនូនពិសេស ជំនូនលាបំណន់ ឬជំនូនស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នាទៅជូនអុលឡោះនៅកន្លែងនោះ។