ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 40:5 - អាល់គីតាប

ចូរ​ដាក់​អាសនៈ​មាស សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ​មេត្រី ហើយ​បាំង​វាំង​នន​នៅ​ទ្វារ​ចូល​ជំរំ‌សក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ដាក់​អាស‌នា​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា រួច​ត្រូវ​បាំង​រនាំង​នៅ​មាត់​ទ្វារ​រោង​ឧបោ‌សថ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ដាក់​អាសនៈ​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ព្រះ‌ពន្លា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ដាក់​អាសនា​មាស​សំរាប់​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​ហឹប​នៃ​សេចក្ដី​បន្ទាប់ រួច​ត្រូវ​បាំង​រនាំង​នៅ​មាត់​ទ្វារ​រោង​ឧបោសថ

សូមមើលជំពូក



និក្ខមនំ 40:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ដាក់​អាសនៈ​នេះ​នៅ​ខាង​មុខ​វាំង​នន​បាំង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា គឺ​ចំ​ពី​មុខ​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក នៅ​លើ​គំរប​ហិប ដែល​គ្រប​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា។


ចូរ​ដាក់​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត នៅ​ខាង​មុខ​ទ្វារ​ជំរំ‌សក្ការៈ​របស់​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​ចេញ​ដំណើរ ហារូន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ដោះ​វាំង​នន​ដែល​ខណ្ឌ​ទី​សក្ការៈ​បំផុត


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​អុលឡោះ​ជា​បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ចូល​ក្នុង​ទី‌សក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទី‌សក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​គាត់​បាន​ចូល​ក្នុង​សូរ៉កា​តែ​ម្ដង។ ឥឡូវ​នេះ គាត់​ស្ថិត​នៅ​ចំពោះ​អុលឡោះ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។