ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 38:26 - អាល់គីតាប

ប្រាក់​នេះ​បាន​ទទួល​ពី​ប្រជា‌ជន​ចំនួន​៦០៣ ៥៥០ នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​លើ។ ម្នាក់ៗ​ឲ្យ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ប្រាំ​កាក់ ដែល​ត្រូវ​ជា​កន្លះ​សេកែល​ម្នាក់ គ្រប់ៗ​គ្នា តាម​សេកែល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​របស់​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ក្នុង​បញ្ជី​ត្រូវ​បង់ ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឯ​ចំនួន​មនុស្ស​ទាំង​នោះ​មាន ៦០៣ ៥៥០ នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រាក់​នេះ​បាន​ទទួល​ពី​ប្រជា‌ជន​ចំនួន ៦០៣ ៥៥០​នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។ ម្នាក់ៗ​ថ្វាយ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ជា​៥​កាក់​ដែល​ត្រូវ​ជា​កន្លះ​រៀល​ម្នាក់​គ្រប់ៗ​គ្នា តាម​រៀល​សំរាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​នៃ​អស់​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឯ​ចំនួន​មនុស្ស​ទាំង​នោះ មាន​៦​សែន​៣​ពាន់​៥៥០​នាក់

សូមមើលជំពូក



និក្ខមនំ 38:26
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ដំណើរ ពី​ក្រុង​រ៉ាម‌សែស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។


«នៅ​ពេល​ដែល​អ្នក​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល ពួក​គេ​ម្នាក់ៗ​ត្រូវ​តែ​បង់​ប្រាក់​ជូនអុលឡោះ‌តាអាឡា ទុក​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន។ ដូច្នេះ នឹង​គ្មាន​គ្រោះ​កាច​ណា​កើត​ឡើង​ដល់​ពួក​គេ ក្នុង​ពេល​ជំរឿន​ប្រជា‌ជន​ឡើយ។


អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ពីរ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​សក្ការៈ គឺ​ស្មើ​នឹង​ដប់​កេរ៉ា ទុក​ជា​ជំនូន​ជូនអុលឡោះ‌តាអាឡា។


គេ​ប្រើ​សាច់​ប្រាក់ ៣៤២៧ គី​ឡូ​ក្រាម សម្រាប់​ធ្វើ​ជើង​ទ្រ​បង្គោល​ជំរំ និង​ជើង​ទ្រ​បង្គោល​វាំង​នន​ខាង​ក្នុង។ ជើង​ទ្រ​ទាំង​អស់​មាន​មួយ​រយ គឺ​ជើង​ទ្រ​នីមួយៗ​ទម្ងន់​ជាង ៣៤ គី​ឡូ​ក្រាម។


«ចូរ​ជំរឿន​ប្រជា‌ជន​ក្នុង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដោយ​រាប់​ឈ្មោះ​ប្រុសៗ​ទាំង​អស់ តាម​អំបូរ​តាម​គ្រួសារ​របស់​គេ។


ហារូន និង​អ្នក​ផ្ទាល់​ត្រូវ​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់ តាម​កង​ពល​របស់​ពួក​គេ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន និង​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។


ជំរឿន​បាន​ទាំង​អស់ ៦០៣ ៥៥០ នាក់។


ចំនួន​កូន​ចៅ​អ៊ីស្រ‌អែល​រាប់​តាម​កុល‌សម្ព័ន្ធ និង​តាម​កង​ពល​របស់​គេ សរុប​ទាំង​អស់​មាន ៦០៣ ៥៥០ នាក់។


«ចូរ​ជំរឿន​ប្រជា‌ជន​ក្នុង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ដោយ​គិត​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​អំបូរ​របស់​ពួក​គេ គឺ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ដែល​អាច​បម្រើ​កង‌ទ័ព​បាន​»។


ចំនួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​គេ​បាន​ជំរឿន មាន​ទាំង​អស់ ៦០១ ៧៣០ នាក់។


លុះ​អ៊ីសា​មក​ដល់​ក្រុង​កាពើ‌ណិម ជា​មួយ​ពួក​សិស្ស អ្នក​ហូត​ពន្ធ​សម្រាប់​ម៉ាស្ជិទ នាំ​គ្នា​ចូល​មក​រក​ពេត្រុស​ហើយ​សួរ​ថា៖ «តួន​របស់​អ្នក​បង់​ពន្ធ​សម្រាប់​ម៉ាស្ជិទ​ឬ​ទេ?»។