ទ្រង់ប្រទានឲ្យពួកគេស្គាល់ ថ្ងៃឈប់សម្រាកដ៏វិសុទ្ធរបស់ទ្រង់ ហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំង ហ៊ូកុំមកពួកគេ តាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។
និក្ខមនំ 31:14 - អាល់គីតាប ដូច្នេះ ចូរគោរពថ្ងៃឈប់សម្រាក និងចាត់ទុកថ្ងៃនោះ ជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃឈប់សម្រាកទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ត្រូវគោរពថ្ងៃសប្ប័ទ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់អ្នករាល់គ្នា អ្នកណាដែលមិនគោរពថ្ងៃសប្ប័ទ អ្នកនោះនឹងត្រូវស្លាប់ អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរគោរពថ្ងៃសប្ប័ទ និងចាត់ទុកថ្ងៃនោះជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃសប្ប័ទទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះត្រូវឲ្យរក្សាថ្ងៃឈប់សំរាកទាំងនោះ ដ្បិតថ្ងៃនោះជាថ្ងៃបរិសុទ្ធដល់ឯងរាល់គ្នា អស់អ្នកណាដែលប្រព្រឹត្តកន្លងចំពោះថ្ងៃនោះ នឹងត្រូវសំឡាប់ជាមិនខាន ឯអ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ |
ទ្រង់ប្រទានឲ្យពួកគេស្គាល់ ថ្ងៃឈប់សម្រាកដ៏វិសុទ្ធរបស់ទ្រង់ ហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំង ហ៊ូកុំមកពួកគេ តាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។
អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
អ្នកណាផ្សំគ្រឿងក្រអូប ដូចគ្រឿងក្រអូបនេះ ដើម្បីប្រើប្រាស់ ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាក គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ សម្រាប់អុលឡោះតាអាឡា។ អស់អ្នកដែលធ្វើការនៅថ្ងៃឈប់សម្រាកនឹងត្រូវគេប្រហារជីវិត។
យើងធ្វើដូច្នេះ មកពីពួកគេមើលងាយវិន័យរបស់យើង មិនធ្វើតាមហ៊ូកុំរបស់យើង ព្រមទាំងរំលោភលើថ្ងៃឈប់សម្រាករបស់យើងទៀតផង ពួកគេជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ខ្លួនជានិច្ច។
ប៉ុន្តែ អ្នកទាំងនោះបានបះបោរប្រឆាំងនឹងយើងដែរ។ ពួកគេពុំធ្វើតាមហ៊ូកុំរបស់យើងទេ ពួកគេក៏ពុំបានគោរព និងប្រតិបត្តិតាមហ៊ូកុំរបស់យើង ដើម្បីឲ្យមានជីវិតដែរ។ ពួកគេរំលោភលើថ្ងៃឈប់សម្រាករបស់យើង។ យើងមានបំណងដាក់ទោសពួកគេនៅវាលរហោស្ថាន តាមកំហឹងរបស់យើងទាល់តែអស់ចិត្ត។
ព្រោះពួកគេពុំបានធ្វើតាមបង្គាប់វិន័យរបស់យើង ហើយបោះបង់ចោលហ៊ូកុំ និងរំលោភលើថ្ងៃឈប់សម្រាករបស់យើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ដូនតាខ្លួន។
ពួកគេធ្វើជាចៅក្រមកាត់ក្ដី នៅពេលប្រជាជនមានរឿងរ៉ាវនឹងគ្នា ហើយវិនិច្ឆ័យទោស ស្របតាមហ៊ូកុំរបស់យើង។ ពួកគេចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមហ៊ូកុំ និងច្បាប់ដែលយើងបានបង្គាប់ទុក ព្រមទាំងញែកថ្ងៃឈប់សម្រាកទុកជាថ្ងៃដ៏វិសុទ្ធ។
នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលបានឡើយ។ នៅថ្ងៃទីដប់ ខែទីប្រាំពីរអ្នករាល់គ្នាត្រូវតមអាហារ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា
បើអ្នករាល់គ្នាធ្វើពិធីខតាន់នៅថ្ងៃជំអាត់ តែឥតបំពានលើហ៊ូកុំរបស់ណាពីម៉ូសាទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយនាក់ទាំងមូលឲ្យបានជានៅថ្ងៃជំអាត់ដូច្នេះ?