ឃាតកក្រោកឡើងពីព្រលឹម គេសម្លាប់ជនក្រីក្រ និងជនទុគ៌ត នៅពេលយប់ គេធ្វើជាចោរប្លន់។
និក្ខមនំ 22:2 - អាល់គីតាប ប្រសិនបើគេសម្លាប់ចោរដែលគេទាន់ កំពុងតែលួចនៅពេលយប់ អ្នកដែលសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើចោរកំពុងតែលួច ហើយគេទាន់ រួចវាយសម្លាប់ នោះអ្នកសម្លាប់ចោរគ្មានទោសនឹងឈាមវាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគេសម្លាប់ចោរដែលគេទាន់កំពុងតែលួច នៅពេលយប់ អ្នកសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើចោរកំពុងតែលួច ហើយគេបានទាន់វាយសំឡាប់ទៅ នោះគេគ្មានទោសនឹងឈាមវាទេ |
ឃាតកក្រោកឡើងពីព្រលឹម គេសម្លាប់ជនក្រីក្រ និងជនទុគ៌ត នៅពេលយប់ គេធ្វើជាចោរប្លន់។
នៅពេលងងឹត ពួកគេចូលប្លន់ផ្ទះនានា នៅពេលថ្ងៃ ពួកគេលាក់ខ្លួន គឺពួកគេមិនស្គាល់ពន្លឺសោះឡើយ។
អាវរបស់អ្នកប្រឡាក់ទៅដោយឈាម របស់ជនក្រីក្រ គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។
គឺនៅពេលយើងចង់ប្រោស អ៊ីស្រអែលឲ្យបានជា នោះកំហុសរបស់អេប្រាអ៊ីម និងអំពើទុច្ចរិត របស់សាម៉ារី មុខជាលេចចេញមក ដ្បិតពួកគេបោកប្រាស់គ្នាទៅវិញទៅមក ខាងក្នុងមានចោរលួច ខាងក្រៅមានចោរប្លន់។
ពួកវាសំរុកចូលទៅក្នុងទីក្រុង រត់នៅលើកំពែងក្រុង ឡើងតាមបង្អួចចូលទៅក្នុងផ្ទះនានា ដូចចោរចូលលួច។
ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជំរក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។
អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្ដោយឲ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។
ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។
ក្នុងចំណោមបងប្អូន សូមកុំឲ្យមាននរណាម្នាក់រងទុក្ខលំបាក ព្រោះបានសម្លាប់គេ លួចគេ ប្រព្រឹត្ដអំពើអាក្រក់ ឬឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃឡើយ។