ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 11:1 - អាល់គីតាប

រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ស្តេច​ដារី‌យុស ជា​ជន‌ជាតិ​មេឌី ខ្ញុំ​បាន​ស្ថិត​នៅ​ជា​មួយ​មហា​ម៉ាឡា‌អ៊ីកាត់​មីកែល ដើម្បី​ជួយ​គាំទ្រ​គាត់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​ដារីយុស​ជនជាតិមេឌី ខ្ញុំ​បាន​ឈរឡើង​ដើម្បី​ជា​អ្នក​ទ្រទ្រង់ និង​ជា​ការការពារ​ដល់​ទ្រង់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«រី​ឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាល​ព្រះ​បាទ​ដារី‌យុស ជា​សាសន៍​មេឌី ខ្ញុំ​បាន​ឈរ​ជា‌មួយ​មីកែល ដើម្បី​ជួយ​គាំ​ទ្រ ហើយ​ចម្រើន​កម្លាំង​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យុស ជា​ជន‌ជាតិ​មេឌី ខ្ញុំ​បាន​ស្ថិត​នៅ​ជា​មួយ​មហា​ទេវតា​មីកែល ដើម្បី​ជួយ​គាំទ្រ​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យើង នៅ​ឆ្នាំ​ដំបូង​ក្នុង​រាជ្យ​នៃ​ដារី‌យុស ជា​សាសន៍​មេឌី នោះ​យើង​បាន​ឈរ​ជា​មួយ ដើម្បី​ចំរើន​កំឡាំង ហើយ​ទប់‌ទល់​ស្តេច។

សូមមើលជំពូក



ដានី‌យ៉ែល 11:1
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាឡា‌អ៊ីកាត់​ដ៏​ខ្លាំង​ពូកែ​របស់​អុលឡោះ‌តាអាឡា​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! អស់​អ្នក​តែងតែ​អនុវត្ត​តាម បន្ទូល​របស់​ទ្រង់ ហើយ​ស្ដាប់​តាម​បញ្ជា​របស់​ទ្រង់​ជា‌និច្ច។


ពេល​នោះ គាត់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​សា​ជា​ថ្មី ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ។


ស្តេច​ដារី‌យូស ជា​ជន‌ជាតិ​មេឌី បាន​ឡើង​ស្នង​រាជ្យ ក្នុង​អាយុ​ហុក‌សិប​ពីរ​ឆ្នាំ។


ស្តេច​ដារី‌យូស​ពេញ​ចិត្ត​តែង‌តាំង​មេ‌ទ័ព​មួយ​រយ​ម្ភៃ​នាក់​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។


នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ស្តេច​ដារី‌យូស ជា​បុត្រ​របស់​ស្តេច​អហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​តែង‌តាំង​ជា​ស្ដេច​របស់​រាជា‌ណាចក្រ​ខាល់ដេ


លោក​ដាស់‌តឿន​ពួក​សិស្ស​ឲ្យ​តាំង​ចិត្ដ​មាំ‌មួន និង​លើក​ទឹក​ចិត្ដ​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​នគរ​របស់​អុលឡោះ»។