ត្រូវយកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង
ជនគណនា 8:4 - អាល់គីតាប ជើងចង្កៀងធ្វើពីមាស មានក្បាច់រចនា គឺចាប់ពីជើង រហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះ តាមគំរូដែលអុលឡោះតាអាឡាបង្ហាញឲ្យម៉ូសាឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯរបៀបធ្វើជើងចង្កៀងនោះ គឺធ្វើពីមាស មានរចនាក្បាច់ ចាប់ពីគល់រហូតដល់ផ្កាសុទ្ធតែជាវិចិត្រដោយក្បាច់ទាំងអស់ តាមគំរូដែលព្រះយេហូវ៉ាបានបង្ហាញមកលោកម៉ូសេ លោកក៏បានធ្វើជើងចង្កៀងយ៉ាងដូច្នោះ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជើងចង្កៀងធ្វើពីមាសមានក្បាច់រចនា គឺចាប់ពីជើងរហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះតាមគំរូ ដែលព្រះអម្ចាស់បង្ហាញឲ្យលោកម៉ូសេឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរបៀបធ្វើជើងចង្កៀងនោះ គឺធ្វើពីមាស មានរចនាក្បាច់ ចាប់តាំងពីគល់រហូតដល់ផ្កា សុទ្ធតែជាវិចិត្រ ដោយក្បាច់ទាំងអស់ តាមគំរូដែលព្រះយេហូវ៉ាបានបង្ហាញមកម៉ូសេ លោកក៏ធ្វើជើងចង្កៀងយ៉ាងដូច្នោះ។ |
ត្រូវយកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង
អ្នករាល់គ្នាត្រូវសង់ជំរំសក្ការៈ និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក។
គាត់យកមាសមកឆ្លាក់ធ្វើរូបម៉ាឡាអ៊ីកាត់មានស្លាបពីរ ដាក់នៅចុងគំរបហិបទាំងសងខាង
ហារូនក៏ធ្វើតាម គឺគាត់ដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូចអុលឡោះតាអាឡាមានបន្ទូលបង្គាប់មកម៉ូសា។
អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅសូរ៉កា ដូចអុលឡោះមានបន្ទូលមកកាន់ម៉ូសា នៅពេលដែលហៀបនឹងសង់ជំរំសក្ការៈថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។
អ្វីៗដែលគ្រាន់តែជាតំណាង តាមគំរូនៅសូរ៉កា បានបរិសុទ្ធ ដោយពិធីទាំងនេះទៅហើយ ចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅសូរ៉កានោះវិញ ត្រូវតែមានគូរបានដ៏ប្រសើរជាងនេះទៅទៀតទើបបានបរិសុទ្ធ។