ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 6:19 - អាល់គីតាប

អ៊ីមុាំ​យក​សាច់​ចំឡក​របស់​ចៀម​ឈ្មោល​ដែល​ដុត​ចំអិន​រួច​ហើយ ព្រម​ទាំង​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ និង​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​ពី​ក្នុង​ល្អី​នោះ មក​ដាក់​ក្នុង​ដៃ​អ្នក​ណាសា‌រីត​ដែល​ទើប​នឹង​កោរ​សក់​សក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សង្ឃ​ត្រូវ​យក​ស្មា​ចៀម​ដែល​ស្ងោរ​ឆ្អិន​ហើយ និង​នំ​ឥត​ដំបែ​មួយ​ពី​ក្នុង​កញ្រ្ចែង ព្រម​ទាំង​នំ​ក្រៀប​ឥត​ដំបែ​មួយ មក​ដាក់​ក្នុង​ដៃ​របស់​អ្នក​ណា‌សារីត​នោះ ក្រោយ​ដែល​គេ​បាន​កោរ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​ចេញ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បូជា‌ចារ្យ​យក​សាច់​ចំឡក​របស់​ចៀម​ឈ្មោល​ដែល​ដុត​ចម្អិន​រួច​ហើយ ព្រម​ទាំង​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ និង​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​ពី​ក្នុង​ល្អី​នោះ មក​ដាក់​ក្នុង​ដៃ​អ្នក​ណាសា‌រីត ដែល​ទើប​នឹង​កោរ​សក់​សក្ការៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​សង្ឃ​យក​ស្មា​ចៀម ដែល​ស្ងោរ​ឆ្អិន​ហើយ នឹង​នំ​ឥត​ដំបែ​១​ពី​ក្នុង​កញ្ច្រែង ហើយ​នឹង​នំ​ក្រៀប​ឥត​ដំបែ​១ មក​ដាក់​នៅ​ដៃ​នៃ​អ្នក​ន៉ាសារីត​នោះ ក្រោយ​ដែល​គេ​បាន​កោរ​សក់​ហើយ

សូមមើលជំពូក



ជន‌គណនា 6:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖


គេ​ត្រូវ​យក​គូរបាន​ដុត​ដែល​ជា​ចំណែក​របស់អុលឡោះ‌តាអាឡា មក​ជូន​ទ្រង់​ដោយ​ផ្ទាល់​ដៃ គឺ​មាន​ខ្លាញ់ និង​សាច់​ទ្រូង​ដែល​ត្រូវ​លើក​ជូន​អុលឡោះ។


ម៉ូសា​យក​ជំនូន​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​ហារូន និង​កូនៗ រួច​បង្គាប់​ឲ្យ​ពួក​គេ​លើក​ជំនូន​នោះ​ជូនអុលឡោះ‌តាអាឡា។


ម៉ូសា​ពោល​ទៅ​កាន់​ហារូន និង​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចំអិន​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ​ជា​មួយ​នំ​បុ័ង​នៅ​ក្នុង​ល្អី ដែល​ប្រើ​សម្រាប់​ពិធី​តែង​តាំង​ជា​អ៊ីមុាំ ដូច​ខ្ញុំ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស ឬ​ស្ត្រី​ណា​ម្នាក់​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​ជូនអុលឡោះ‌តាអាឡា


ជួន​កាល​មុន​ពេល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​អ៊ីមុាំ​មក​និយាយ​នឹង​អ្នក​ដែល​ធ្វើ​គូរបាន​ថា៖ «ចូរ​ប្រគល់​សាច់​ដែល​ត្រូវ​អាំង​នេះ​ជូន​អ៊ីមុាំ​ទៅ ដ្បិត​គាត់​មិន​ទទួល​សាច់​ឆ្អិន​ពី​អ្នក​ទេ គឺ​គាត់​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។