ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 6:10 - អាល់គីតាប

នៅ​ថ្ងៃ​ទី​ប្រាំបី គាត់​ត្រូវ​យក​លលក​ពីរ និង​ព្រាប​ជំទើរ​ពីរ មក​ជូន​អ៊ីមុាំ​នៅ​មាត់ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ទី​ប្រាំបី គេ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ប្រគល់​ឲ្យ​សង្ឃ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​លលក​ពីរ និង​ព្រាប​ជំទើរ​ពីរ មក​ជូន​បូជា‌ចារ្យ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក



ជន‌គណនា 6:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ករណី​នេះ ក្រោយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​រួច​ហើយ គេ​ត្រូវ​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ មុន​នឹង​បំពេញ​មុខ‌ងារ​សា​ជា​ថ្មី។


ប្រសិន​បើ​គូរបាន​នោះ​ជា​សត្វ​ស្លាប ដែល​ត្រូវ​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា គេ​ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ​មក​ជូន។


លុះ​ផុត​ពេល​កំណត់ ដែល​នាង​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ព្រោះ​តែ​ការ​សំរាល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ហើយ នោះ​នាង​ត្រូវ​ទៅ​ជួប​អ៊ីមុាំ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដោយ​នាំ​កូន​ចៀម​អាយុ​មួយ​ខួប​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប។


ធ្វើ​ជា​គូរបាន​រំដោះ​បាប រួច​គាត់​យក​សត្វ​មួយ​ទៀត​ធ្វើ​ជា​គូរបាន​ដុត រួម​ជា​មួយ​ជំនូន​ម្សៅ។ បន្ទាប់​មក អ៊ីមុាំ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​សាម៉ី​ខ្លួន នៅ​ចំពោះអុលឡោះ‌តាអាឡា។


នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ជូន​នៅ​ចំពោះអុលឡោះ‌តាអាឡា។ គាត់​ត្រូវ​ជូន​សត្វ​នោះទៅ​អ៊ីមុាំ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


នៅ​ថ្ងៃ​ទី​ប្រាំ‌បី នាង​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទៅ​ជូន​អ៊ីមុាំ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


អ៊ីសា​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់​ព្រោះ​តែ​កំហុស​របស់​យើង ហើយ​អុលឡោះ​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សុចរិត។