រីឯស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់ទូបាល-កាអ៊ីន ឈ្មោះណាអាម៉ា។
ជនគណនា 31:22 - អាល់គីតាប មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និងសំណ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និងសំណ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និងសំណ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត នឹងសំណ |
រីឯស៊ីឡាវិញ នាងបង្កើតបានកូនឈ្មោះទូបាល-កាអ៊ីន ជាបុព្វបុរសរបស់ពួកជាងលង្ហិន និងជាងដែក។ ប្អូនស្រីរបស់ទូបាល-កាអ៊ីន ឈ្មោះណាអាម៉ា។
ម៉ូសា អ៊ីមុាំអេឡាសារ និងមេដឹកនាំទាំងអស់របស់សហគមន៍ បានចេញមកជួបពួកគេនៅក្រៅជំរំ។
អ៊ីមុាំអេឡាសារមានប្រសាសន៍ទៅកាន់ពួកទាហានដែលបានចេញទៅធ្វើសឹកថា៖ «ក្នុងហ៊ូកុំដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា មានចែងដូចតទៅ:
គឺវត្ថុទាំងប៉ុន្មានដែលដុតមិនឆេះ ចូរដុតជម្រះឲ្យបានបរិសុទ្ធ។ រីឯវត្ថុទាំងឡាយណាដែលពុំអាចដុត ត្រូវលាងនៅក្នុងទឹកសម្រាប់ធ្វើពិធីលាងជម្រះឲ្យបានបរិសុទ្ធ។
រីឯមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬពីដែកទាំងអស់ ត្រូវទុកជាចំណែកជូនអុលឡោះតាអាឡា ហើយបញ្ចូលទៅក្នុងសម្បត្តិរបស់អុលឡោះ»។
ជនជាតិអ៊ីស្រអែលបានប្រមូលយកហ្វូងសត្វ និងអ្វីៗដែលមាននៅក្នុងក្រុងនោះ ទុកជាជយភ័ណ្ឌ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកយ៉ូស្វេ។