លោកម៉ាគារបានរកប្រពន្ធឲ្យហ៊ូភីម និងស៊ូភីម។ ប្អូនស្រីរបស់គាត់ឈ្មោះនាងម៉ាកា។ កូនទីពីររបស់គាត់ឈ្មោះស្លូផិហាត លោកស្លូផិហាត មានសុទ្ធតែកូនស្រី។
ជនគណនា 27:1 - អាល់គីតាប ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដក្នុងអំបូរម៉ាកៀរ នៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់យូសុះ នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកកូនស្រីរបស់ស្លូផិហាតបាននាំគ្នាចូលមក។ ស្លូផិហាតជាកូនរបស់ហេភើរ ហេភើរជាកូនរបស់កាឡាដ កាឡាដជាកូនម៉ាគារ ម៉ាគារជាកូនរបស់ម៉ាណាសេ ក្នុងពូជពង្សម៉ាណាសេ ដែលត្រូវជាកូនរបស់យ៉ូសែប។ ពួកកូនស្រីរបស់គាត់មាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដ ក្នុងអំបូរម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនស្រីស្លូផិហាត ដែលជាកូនហេភើរៗជាកូនកាឡាតៗជាកូនម៉ាគារៗ ជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួម៉ាន៉ាសេ ដែលគេជាកូនចៅយ៉ូសែប ឯកូនស្រីរបស់គាត់ទាំងនោះមានឈ្មោះដូច្នេះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ នឹងធើសា១ |
លោកម៉ាគារបានរកប្រពន្ធឲ្យហ៊ូភីម និងស៊ូភីម។ ប្អូនស្រីរបស់គាត់ឈ្មោះនាងម៉ាកា។ កូនទីពីររបស់គាត់ឈ្មោះស្លូផិហាត លោកស្លូផិហាត មានសុទ្ធតែកូនស្រី។
លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន: ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
ពួកនាងចូលមកជួបម៉ូសា អ៊ីមុាំអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រអែលទាំងមូល នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ពួកនាងពោលថា៖
ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។