ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 23:27 - អាល់គីតាប

ស្តេច​បាឡាក់​មាន​ប្រសាសន៍​មក​បាឡាម​ថា៖ «សូម​អញ្ជើញ​មក យើង​នាំ​អ្នក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ប្រហែល​ជា​អុលឡោះ​ពេញ​ចិត្ត​ឲ្យ​អ្នក​ដាក់​បណ្តាសា​ពួក​គេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​បាឡាម​ថា៖ «ចូរ​មក យើង​នឹង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត ប្រហែល​ជា​ព្រះ​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​លោក​ដាក់​បណ្ដា‌សា​ពួកគេ​ពី​ទី​នោះ​ឲ្យ​យើង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «សូម​អញ្ជើញ​មក យើង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ព្រះ‌ជាម្ចាស់​ប្រហែល​ជា​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​លោក​ដាក់​បណ្ដាសា​ពួក​គេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​បាឡាក​ទ្រង់​មាន​បន្ទូល​ទៅ​បាឡាម​ថា ចូរ​មក អញ​នឹង​នាំ​ឯង​ទៅ​កន្លែង​១​ទៀត ប្រហែល​ជា​ព្រះ​នឹង​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ឯង​ដាក់​បណ្តាសា​ដល់​គេ​ពី​ទី​នោះ​ឲ្យ​អញ

សូមមើលជំពូក



ជន‌គណនា 23:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ទ្រង់​សម្រេច​ធ្វើ​ការ​អ្វី​មួយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​ទ្រង់​បាន​ទេ ទ្រង់​ចង់​ធ្វើ​អ្វី​មួយ ទ្រង់​ធ្វើ​ការ​នោះ។


មនុស្ស​គិត‌គូរ​គម្រោង‌ការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គម្រោង‌ការ​របស់អុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​សម្រេច​ជា​រូប​រាង។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹងអុលឡោះ‌តាអាឡា​បាន​ឡើយ។


បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ទ្រង់​លាត​ដៃ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ទ្រង់​បាន​ទេ។


«យើង​ជាអុលឡោះ‌តាអាឡា យើង​មិន​ប្រែ‌ប្រួល​ទេ រីឯ​អ្នក​រាល់​គ្នា​វិញ កូន​ចៅ​យ៉ាកកូប​អើយ អ្នក​រាល់​គ្នា​ពុំ​បាន​វិនាស​សូន្យ​ឡើយ​»។


ដូច្នេះ សូម​អ្នក​អញ្ជើញ​មក​ដាក់​បណ្តាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ បើ​អ្នក​ដាក់​បណ្តា‌សា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ ហើយ​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត​យើង​ដឹង​ថា ពេល​អ្នក​ឲ្យ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​អ្នក​ដាក់​បណ្តាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្តាសា​មិន​ខាន»។


ស្តេច​បាឡាក់​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ សូម​អ្នក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​អ្នក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ អ្នក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ អ្នក​ត្រូវ​តែ​ដាក់​បណ្តា​សា​ពួក​គេ​ឲ្យ​យើង»។


បាឡាម​តប​ថា៖ «ខ្ញុំ​បាន​ជម្រាប​ស្តេច​រួច​ហើយ​ថា ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល»។


ស្តេច​បាឡាក់​នាំ​បាឡាម​ទៅ​ដល់​កំពូល​ភ្នំ​ពេអ៊រ ដែល​ស្ថិត​នៅ​ពី​លើ​វាល​រហោ‌ស្ថាន។


កាល​ណា​អុលឡោះ​ប្រទាន​អំណោយ​ទាន​ហើយ អុលឡោះ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​អុលឡោះ​ត្រាស់​ហៅ ទ្រង់​ក៏​មិន​ប្រែ‌ប្រួល​ដែរ។