សេចក្ដីប្រកាសស្តីអំពីស្រុកម៉ូអាប់: ក្រុងអើរ-ម៉ូអាប់មុខជាត្រូវហិនហោច និងវិនាសសូន្យក្នុងពេលតែមួយយប់ប៉ុណ្ណោះ! ហើយក្រុងគៀរ-ម៉ូអាប់ក៏ត្រូវហិនហោច និងវិនាសសូន្យ ក្នុងពេលតែមួយយប់ដែរ!
ជនគណនា 21:15 - អាល់គីតាប ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអើរ ហើយធ្វើជាព្រំប្រទល់របស់ស្រុកម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងជម្រាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយនៅជាប់នឹងព្រំប្រទល់ស្រុកម៉ូអាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអើរ ហើយធ្វើជាព្រំប្រទល់របស់ស្រុកម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅជំរាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយក៏ជាប់នឹងព្រំស្រុកម៉ូអាប់» |
សេចក្ដីប្រកាសស្តីអំពីស្រុកម៉ូអាប់: ក្រុងអើរ-ម៉ូអាប់មុខជាត្រូវហិនហោច និងវិនាសសូន្យក្នុងពេលតែមួយយប់ប៉ុណ្ណោះ! ហើយក្រុងគៀរ-ម៉ូអាប់ក៏ត្រូវហិនហោច និងវិនាសសូន្យ ក្នុងពេលតែមួយយប់ដែរ!
ហេតុនេះហើយបានជាមានចារទុកនៅក្នុងសៀវភៅ «សង្គ្រាមរបស់អុលឡោះតាអាឡា» ស្តីអំពីស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងអូរទាំងឡាយដែលហូរចាក់ទៅក្នុងស្ទឹងនោះស្ទឹងអើណូន
ដ្បិតមានភ្លើងមួយចេញពីហែសបូន អណ្តាតភ្លើងមួយចេញពីក្រុងរបស់ស្តេចស៊ីហុន ឆាបឆេះក្រុងអើរនៅស្រុកម៉ូអាប់ និងពួកមេកន្ទ្រាញនៅប៉ែកខាងលើស្ទឹងអើណូន។
កូនចៅលោកអេសាវ ដែលរស់នៅស្រុកសៀរបានអនុញ្ញតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេ ហើយជនជាតិម៉ូអាប់ ដែលរស់នៅក្រុងអើរ ក៏បានអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេដែរ។ ហេតុនេះ សូមស្តេចមេត្តាអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ស្តេច រហូតដល់យើងខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំប្រទានឲ្យយើងខ្ញុំនោះផង”។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា: “មិនត្រូវវាយលុកស្រុកម៉ូអាប់ឡើយ កុំធ្វើសឹកសង្គ្រាមជាមួយពួកគេឲ្យសោះ ដ្បិតយើងមិនប្រគល់ស្រុករបស់គេឲ្យអ្នក ទុកជាកម្មសិទ្ធិទេ។ យើងបានប្រគល់ក្រុងអើរ ឲ្យកូនចៅរបស់ឡូតទុកជាកម្មសិទ្ធិរួចស្រេចទៅហើយ”។