ជនគណនា 13:9 - អាល់គីតាប កុលសម្ព័ន្ធពុនយ៉ាមីន គឺលោកប៉ាល់ធី ជាកូនរបស់លោករ៉ាភូ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុលសម្ព័ន្ធបេនយ៉ាមីន គឺប៉ាលធី ជាកូនរបស់រ៉ាភូ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធបេនយ៉ាមីន គឺលោកប៉ាល់ធី ជាកូនរបស់លោករ៉ាភូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ាលធីជាកូនរ៉ាភូរ ក្នុងពូជអំបូរបេនយ៉ាមីន១ |
ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នកនឹងទៅជាមួយអ្នក។ អុលឡោះមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
អុលឡោះតាអាឡាផ្ទាល់នឹងនៅមុខអ្នក ទ្រង់នៅជាមួយអ្នក ហើយទ្រង់មិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះកុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។
កុំខ្លាចពួកគេឡើយ តែត្រូវនឹកគិតអំពីហេតុការណ៍ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានប្រព្រឹត្តចំពោះស្តេចហ្វៀរ៉អ៊ូន និងអ្នកស្រុកអេស៊ីបទាំងមូល។
កុំភ័យខ្លាចពួកគេឡើយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅជាមួយអ្នក អុលឡោះជាម្ចាស់ដ៏ឧត្តម គួរឲ្យស្ញែងខ្លាច។