ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
កិច្ចការ 26:28 - អាល់គីតាប ស្តេចអគ្រីប៉ាបានប្រាប់ទៅលោកប៉ូលថា៖ «នៅតែបន្ដិចទៀត អ្នកមុខជាធ្វើឲ្យខ្ញុំទៅជាអូមាត់អ៊ីសាហើយ!»។ ព្រះគម្ពីរខ្មែរសាកល អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកចង់បញ្ចុះបញ្ចូលយើងឲ្យធ្វើជាគ្រីស្ទាន ដោយពាក្យតែបន្តិចឬ?”។ Khmer Christian Bible ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកប៉ូលថា៖ «ឯងកំពុងបញ្ចុះបញ្ចូលយើងឲ្យត្រលប់ជាគ្រិស្ដបរិស័ទក្នុងពេលតែមួយភ្លែតឬ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកប៉ុលថា៖ «តើអ្នកកំពុងតែបញ្ចុះបញ្ចូលយើង ឲ្យត្រឡប់ជាគ្រីស្ទបរិស័ទរហ័សយ៉ាងនេះឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្តិចទៀត អ្នកមុខជាធ្វើឲ្យខ្ញុំទៅជាគ្រិស្តបរិស័ទហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចអ័គ្រីប៉ាក៏មានបន្ទូលទៅប៉ុលថា បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ |
ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
គេនឹងបញ្ជូនអ្នករាល់គ្នា ទៅឲ្យលោកទេសាភិបាល និងឲ្យស្ដេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្ដែ ពេលនោះ ជាឱកាសសម្រាប់ឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាព ឲ្យពួកគេ និងឲ្យសាសន៍ដទៃ ដឹងឮទៅវិញ។
ដ្បិតស្តេចហេរ៉ូដខ្លាចយ៉ះយ៉ា ព្រោះស្តេចដឹងថា យ៉ះយ៉ាជាមនុស្សសុចរិត និងជាអ្នកបរិសុទ្ធ។ ដូច្នេះ ស្តេចការពារយ៉ះយ៉ា។ កាលស្តេចស្តាប់ពាក្យយ៉ះយ៉ាពេញចិត្តជាខ្លាំង តែស្តេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។
កាលបានជួបហើយ គាត់ក៏នាំសូលមកក្រុងអន់ទីយ៉ូក។ អ្នកទាំងពីរបានរស់នៅជាមួយក្រុមជំអះ អស់រយៈពេលមួយឆ្នាំហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសិស្ស ជាលើកទីមួយថា «អូមាត់អ៊ីសា»។
ប៉ុន្ដែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត អំពីការទប់ចិត្ដនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។
លោកប៉ូលឆ្លើយតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬយូរទៀតក្ដី ខ្ញុំអង្វរអុលឡោះ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ស្តេចប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ខ្ញុំនៅថ្ងៃនេះ សូមឲ្យស្តេច និងអស់លោកបានដូចខ្ញុំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។
យើងបដិសេធមិនប្រព្រឹត្ដការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំបន្ទូលរបស់អុលឡោះដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្ដលើយើង នៅចំពោះអុលឡោះ។
ប៉ុន្ដែ បើបងប្អូនណារងទុក្ខលំបាក ក្នុងនាមជាអូមាត់អ៊ីសា កុំអៀនខ្មាសឲ្យសោះ ផ្ទុយទៅវិញ បងប្អូននោះត្រូវតែលើកតម្កើងសិរីរុងរឿងអុលឡោះព្រោះតែនាមនេះ។